ដោយ៖ រ៉ាម៉ន / ភ្នំពេញ ៖ ដើម្បីបង្កើនការកសាងជំនឿចិត្ត មកលើការដឹកនាំ ក៏ដូចជា ទាញយកការគាំទ្រ កាន់តែច្រើនពីស្ត្រី ឲ្យកាន់តែក្លាយ ទៅជាកម្លាំងចលករ ក្នុងការចូលរួម កសាងពង្រីងពង្រីក សមាជិកបក្ស ជាស្រ្តី ក្នុងស្រទាប់មហាជន ប្រជាជននៅរាជធានីភ្នំពេញ ឲ្យក្លាយទៅជាសមាជិកបក្សម្នាក់ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការ គណៈកម្មាធិការបក្ស រាជធានីភ្នំពេញ មានរៀបចំប្រកាសតែងតាំង សមាសភាព ប្រធាន អនុប្រធាន សមាជិកា ក្រុមចលនាស្រ្តី របស់គណៈចលនាមហាជន នៃគណៈកម្មាធិការបក្ស រាជធានីភ្នំពេញ។

ពិធី​នេះធ្វើ​ឡើង​ស្ថិតក្នុង​អធិបតីភាព លោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការបក្ស រាជធានីភ្នំពេញ តំណាងដ៏ឧត្តុងឧត្តម លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការបក្សប្រជាជន កម្ពុជា រាជធានីភ្នំពេញ និងមានការចូលរួមពី ប្រធាន-អនុប្រធានសាខាបក្សមូលដ្ឋាន តាមបណ្តាខណ្ឌទាំង១៤, សាខាបក្សមូលដ្ឋានមន្ទីរ អង្គភាពជំនាញ, ក្រុមបណ្តាញចលនាស្រ្តី នៅតាមបណ្តាសង្កាត់ទាំង ១០៥ ក្នុងខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។

លោកស្រី មុំ ចាន់ដានី ប្រធានក្រុមចលនាស្រ្តីរបស់ គណៈចលនាមហាជននៃគណបក្ស រាជធានីភ្នំពេញ បានធ្វើការប្ដេជ្ញាចិត្ត ការពារ និងថែរក្សានូវ សន្តិភាព ដែលជាមរតក ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងសមិទ្ធផលសម្រេចបានដ៏ធំធេង ជាប្រវត្តិសាស្ត្រ របស់គណបក្សប្រជាជនកម្ពុជា ។​ បន្តគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្រ្តី បន្តវេន នាពេលអនាគត។

គួរបញ្ជាក់ថាៈ លោកស្រី មុំ ចាន់ដានី ជាសមាជិកអចិន្ត្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ដែលមានស្ត្រីតែម្នាក់គត់ ហើយបច្ចុប្បន្ន ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ៕/V-PC