​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កប៉ាល់​ស្រាវជ្រាវ​របស់​អង់គ្លេស​មួយ​កំពុង​ធ្វើដំណើរ​លើ​បេសកកម្ម​ចម្ងាយ ១៤.៤៨៤ គីឡូម៉ែត្រ​ទៅកាន់​មហាសមុទ្រ​អា​ត្លង់​ទិក​ខាងត្បូង​ដើម្បី​ស្ទាប​ស្ទង់ជម្រៅ​​ដែល​មិន​បាន​រុករក​ពីមុន និង​ស្វែងរក​ប្រភេទ​សត្វ​ដែល​មិន​ស្គាល់​។​

​នាវា​ស្រាវជ្រាវ​ឈ្មោះ RRS គ្រោង​នឹង​ចេញដំណើរ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​តុលា​ពី​ទីក្រុង​សោ​ថែម​តុ​ន (Southampton) ខេត្ត​ហាំសា​យ​អឺ (Hampshire)​សម្រាប់​ការធ្វើដំណើរ​រយៈពេល​ប្រាំមួយ​​សប្តាហ៍​ទៅកាន់​ដែនដី​ដាច់ស្រយាល​របស់​ចក្រភព​អង់គ្លេស​នៅ​កោះ​អា​សេន​សិន (Ascension Island)​និង​កោះ សេន​ហេឡេណា (St Helena)​។​

​ចេញ​ដំណើរ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ក្រវាត់​ខៀវ​របស់​រដ្ឋាភិបាល​ចក្រ​ភព​អង់គ្លេស ដែល​ជា​គម្រោង​អភិរក្ស​ដែនសមុទ្រ​អន្តរជាតិ​អ្នកវិទ្យាសាស្ត្រ​នៅលើ​នាវា​ស្រាវជ្រាវ​នឹង​ប្រើប្រាស់​កាមេរ៉ា​ក្រោម​ទឹក​ដើម្បី​​រុករក​រន្ធ​ខ្យល់ Hydrothermal នៅ​បាតសមុទ្រ​ជម្រៅ ៤.០០០ ម៉ែត្រ​។​

​ក្រុមការងារ​រំពឹងថា​នឹង​ជួប​ជាមួយ​សត្វ​សមុទ្រ​ជាច្រើន​ប្រភេទ រួម​មាន​ត្រី​ដូចជា ត្រី​ចេះ​បំប៉ោង​ខ្លួន ត្រី​ពស់ និង​ត្រី​ធ្មេញ​ស្រួច​វែងៗ ដែល​គេ​រកឃើញ​ក្នុងការ​ធ្វើ​ដំណើរ​ពី​មុន​។ ពួកគេ​ក៏​សង្ឃឹម​រកឃើញ​ប្រភេទ​សត្វ​ដែល​មិន​ស្គាល់​ពី​មុន​មក​ផង​ដែរ​។​

​កោះ​អា​សេន​សិន​និង​កោះ​សេន​ហេឡេណា​ត្រូវបាន​ជ្រើសរើ​សសម្រា​ប់​បេសកកម្ម​នេះ ដោយសារ​ពួក​វា​ជា​ជម្រក​សម្រាប់​តំបន់​ការពារ​សមុទ្រ​ដ៏​ធំ​បំផុត​ចំនួន​ពីរ​របស់​ពិភពលោក និង​ធ្វើ​ជម្រក​របស់​ប្រភេទ​សត្វ​ជាច្រើន​ដូចជា ត្រី​ឆ្លាម ត្រីធូ​ណា​ស្រកី​លឿង ត្រី​បា​ឡែន​គម​ខ្នង និង​អណ្តើក​បៃតង​៕

អ្នកស្រាវជ្រាវ​ក៏​សង្ឃឹម​រកឃើញ​ប្រភេទ​សត្វ​ដែល​មិន​ស្គាល់​ពី​មុន​មក​ផង​ដែរ​