​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រដ្ឋាភិបាល​អាហ្វ្រិក​ខាងត្បូង​បាន​បដិសេធ​មិន​ព្រម​រឹបអូស​យក​នាវា​កម្សាន្ត​ប្រណិត​មួយ​ដែល​ជា​របស់​មហាសេដ្ឋី​រុស្ស៊ី​ម្នាក់​នៅ​ពេល​វា​ចូល​ចត​នៅ​ទីក្រុង​ខេ​ប​ថោ​ន​(Cape Town)​ហើយ​អ្នកនាំពាក្យ​រដ្ឋាភិបាល​បានបញ្ជាក់​ថា ប្រទេស​លោក​មិន​មាន​ហេតុផល​ធ្វើតាម​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ទេ​។​

​នាវា​តំលៃ​៥០០​លាន​ដុល្លារ​នេះ​ជា​របស់​លោក អាឡេ​ស៊ី ម័​រដា​សូវ​(Alexey Mordashov)​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​រ៉ែ​រុស្ស៊ី​Nordgold និង Severstal​។​

​ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុប ១៣,២​ពាន់​លាន​ដុល្លារ ទស្សនា​វ​ដ្តី Forbes​កាលពី​ឆ្នាំមុន​បាន​ចាត់ថ្នាក់​លោក​ម័រដា​សូវ​ជា​បុគ្គល​មាន​បំផុត​ទី​៥១​នៅលើ​លោក តែ​ទណ្ឌកម្ម​លោក​ខាងលិច​បាន​រុញ​ទម្លាក់​​មហាសេដ្ឋី​រូបនេះ​អោយ​ធ្លាក់​ចំណាត់ថ្នាក់​ថែម​ទៀត​នៅ​ឆ្នាំនេះ​។​គេ​ថា​លោក​បាន​ខាតបង់​ប្រាក់​ប្រមាណ​១១,៦​ពាន់​លាន​ដុល្លារ​ដោយសារ​ទណ្ឌកម្ម​លោកខាងលិច​ប្រឆាំង​លោក​និង​ក្រុមហ៊ុន​របស់​លោក​នៅ​​ឆ្នាំនេះ​។​

​វ៉ាំង​សង់ ម៉ាក​វេន​យ៉ា​(Vincent Magwenya)​អ្នកនាំពាក្យ​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​បាន​និយាយថា​«​អាហ្វ្រិក​ខាងត្បូង​មិន​មាន​កាតព្វកិច្ច​ធ្វើ​តាម​ទណ្ឌកម្ម​ដាក់​ដោយ​អាម៉េរិក​និង​សហភាព​​អឺរ៉ុប​ទេ​។​កាតព្វកិច្ច​របស់​អាហ្វ្រិក​ខាងត្បូង​គឺ​គោរព​ទណ្ឌកម្ម​ណា​អនុម័ត​ដោយ​អង្គការសហប្រជាជាតិ​តែប៉ុណ្ណោះ​។​

អ្នកនាំពាក្យ​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​

​នាវា​កម្សាន្រ​ប្រណិត​Nord​មាន​កន្លែង​ចុះ​ឧទ្ធម្ភាគចក្រ​ពីរ កូន​នាវា​មុជទឹក​មួយ បន្ទប់​ចំនួន​២០​និង​វាត្រូវចំណាយ​ដំណើរការមួយ​ថ្ងៃ​ជាង​២០០.០០០​ដុល្លារ​។​ម្ចាស់​របស់​វា​លោក អាឡេ​ស៊ី ម័​រដា​សូវ ត្រូវ​គេ​ជឿ​ថា​នៅក្នុង​នា​​វា​នេះ​ពេល​វា​ទៅ​ដល់​អាហ្វ្រិក​ខាងត្បូង​៕

​ពូ​ទីន ស្តាប់​ប្រធាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​Severstal​លោក អាឡេ​ស៊ី ម័​រដា​សូវ​(​ស្តាំ​)​នៅ​ពេល​អ្នក​ទាំង​ពីរ​ចូលរួម​ពិធី​មួយ​កាលពី​ឆ្នាំ​២០០៦

​នាវា​កម្សាន្រ​ប្រណិត​Nordត្រូវ​បាន​ឃើញ​ចាកចេញ​ពី​កំពង់ផែ​វ្ល៉ា​ឌី​វ៉ូ​ស្តុក​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​៦​តុលា ក្រោយ​ពី​វា​មក​ពី​កោះ​ស៊ី​ស្ហែល​(Seychelles)​។​វា​បាន​មកដល់​អាហ្វ្រិក​ខាងត្បូង​ក្រោយ​ចូល​សំចត​នៅ​​ហុងកុង​