​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក អេ​ឡុន ម៉ាស បាន​បង្ហោះ​វីដេអូ​មួយ បង្ហាញ​គាត់​ដើរចូល​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន Twitter នៅ​មុន​ថ្ងៃ​ផុតកំណត់​ថ្ងៃ​សុក្រ​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង ៤៤ ពាន់​លាន​ដុល្លារ​របស់​គាត់​ដើម្បី​ទិញ​ក្រុមហ៊ុន​។​

​លោក​ម៉ាស​ក៏​បាន​ប្តូរ​ប្រវត្តិ​រូប Twitter របស់​គាត់​ដើម្បី​សំដៅលើ​ខ្លួន​គាត់​ថា​ជា​ប្រធាន​ក្រុមហ៊ុន Twitter និង​ទីតាំង​របស់​គាត់​ជា​ទីស្នាក់ការ​កណ្តាល Twitter​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សាន់​​ហ្វ្រា​ន់​ស៊ី​ស្កូ​ផងដែរ​។​

​វីដេអូ​បង្ហាញថា​គាត់​កំពុង​លើ​កឡា​បូ​ទឹក​ដើរ​ឆ្លងកាត់​កន្លែង​ទទួលភ្ញៀវ​។​

​គាត់​បានសរសេរថា “​ចូលមក​ទីស្នាក់ការ​កណ្តាល Twitter តោះ​លើក​ឡាបូ​ទឹក​ចូលក្នុង (​ជា​ពាក្យ​ន័យធៀប​សំដៅលើ “​តោះ​ចាប់ផ្តើម​”)”​។​

​តុលាការ​បាន​ផ្តល់​ពេល​ឱ្យ​លោក​ម៉ាស​រហូត​ដល់​ថ្ងៃ​សុក្រ​ដើម្បី​បិទ​កិច្ចព្រមព្រៀង​ខែ​មេសា​របស់​គាត់​ក្នុងការ​ទិញ​យក​ក្រុមហ៊ុន បន្ទាប់ពី​គាត់​បាន​ព្យាយាម​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ​។​

​ទាំង​លោក​ម៉ាស និង Twitter មិន​បាន​និយាយថា​តើ​កិច្ចព្រមព្រៀង​ត្រូវ​បាន​បិទ​បញ្ចប់​រួចរាល់​ឬ​យ៉ាងណា​ទេ​។​

​ទោះបីជា​លោក​ម៉ា​សបាន​ដើរចូល​ទៅ​កាន់​ទីស្នាក់កា​រ​ធំ​ក៏​ដោយ ក៏​គេ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា​តើ​ការទិញ Twitter របស់គាត់​ត្រូវបាន​បញ្ចប់​ហើយ​ឬ​យ៉ាងណា​។​

Twitter បានបញ្ជាក់​ថា វីដេអូ Tweet របស់​លោក​ម៉ាស​គឺជា​វីដេអូ​ពិត ប៉ុន្តែ​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទេ​៕

លោក​ម៉ាស​លើ​កឡា​បូ​ទឹក​ដើរចូល​ស្នាក់ការ​កណ្តាល​របស់ Twitter​