ដោយៈ បាយ័ន / សៀមរាបៈ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ខ្លួន លោក សោម សំស័ក្ត នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប។

ប្រភពព័ត៌មាន បាននិយាយថាៈ ការចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង ១១និង៣០ នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ ១១៨ ភូមិទី៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ ពីបទចោទថាបានពាក់ព័ន្ធនឹងសំណុំរឿង ជេរប្រមាថ ជាសាធារណៈ ប្រើអំហិង្សា និងប៉ុនប៉ងមនុស្សឃាត ​ប្រព្រឹត្ដនៅចំណុចភោជនីយដ្ឋាន នាគមាស ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់​ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ៕ V / N