ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ក្រុមនិស្សិតស្ម័គ្រចិត្ត ដើម្បីសង្គម ដឹកនាំដោយលោក ពុំ សុផល អភិបាលរងស្រុកកំពង់លែង បាននាំយកអំណោយ​ផ្ដល់ជូនប្រជាពលរដ្ឋដែលរង គ្រោះ ដោយទឺកជំនន់ ចំនួន ៣០ គ្រួសារ នៅឃុំផ្លូវទូក ស្រុកកំពង់លែង នៅថ្ងៃទី២៧ តុលា ២០២២ នេះ។

អំណោយដែលក្រុមនិស្សិតស្ម័គ្រចិត្តដើម្បីសង្គម នាំយកមកជូនប្រជាពលរដ្ឋចំនួន ៣០ គ្រួសារនោះ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ១៥គីឡូក្រាម មី១កេស កញ្ចប់ទឹកត្រី ទឹកស៊ីអ៊ីវ ៣ដប ត្រីខ៦កំប៉ុង មានមី៥កញ្ចប់ រួមនឹងថវិកាមួយចំនួន និងបានប្រគេនព្រះសង្ឈ នូវភេសជ្ជៈ ៧កេះ រួមនឹងថវិកាមួយចំនួន ផងដែរ ៕/V-PC