ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលសង្កាត់បឹងកក់ទី២ បានបេីកការដ្ឋានដាក់លូមូល ដោះទឹកចំនួន ៤ ខ្សែ ដែលជាគម្រោងអភិវឌ្ឍន៍របស់ រដ្ឋបាលសង្កាត់ ឆ្នាំ២០២២។

ពិធីបើកការដ្ឋាននេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ជា ពិសី អភិបាលខណ្ឌទួល គោក ដោយមានការអញ្ជេីញចូលរួម ពីលោកប្រធានការិយាល័យ មន្រ្តីសាលាខណ្ឌ លោកចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។

មន្ត្រីសាលាខណ្ឌ បានឱ្យដឹងថាៈ សម្រាប់គម្រោងអភិវឌ្ឍន៍ ឆ្នាំ២០២២នេះ សង្កាត់បឹងកក់ទី២ បានលេីកគម្រោងដាក់លូមូល ដោះទឹកចំនួន ៤ ខ្សែ​ មានប្រវែង ៩០០ ម៉ែត្រ​រួមមាន​ផ្លូវលេខ៦០៨​ ពីរង្វង់មូលប៉ែកខាងត្បូង រហូតដល់ផ្លូវលេខ ៣០៧ ​ស្ថិតក្នុងភូមិ១២ ។ ផ្លូវលេខ៦០៨​ ផ្លូវលេខ២៨៧ រហូតដល់ផ្លូវលេខ ៦១៨​ ក្នុងភូមិ១៨, ផ្លូវលេខ ៥៨៨​ ពីផ្លូវ៣០៧​ ដល់ផ្លូវ៣១៣​ ក្នុងភូមិ១១,ផ្លូវលេខ៥៨៤​ ពីផ្លូវលេខ៣០៧​ ដល់ផ្លូវលេខ៣១៣​ ក្នុងភូមិ១១។ គម្រោងនេះ ចំណាយថវិកាសរុបចំនួន​ ២១៥.១០០,០០ រៀល៕/V-PC