​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សម្តេច​ប៉ាប​ហ្វ្រង់​ស៊ីស​បាន​ទទួលស្គាល់ខ​ណៈ​កំពុង​និយាយ​ជាមួយ​អ្នក​សិក្សា​នៅ​ទីក្រុង​រ៉ូម​កាលពី​ថ្ងៃ​ចន្ទ​ថា​ពួក​អាចារ្យ​និង​ដូនជី​បាន​មើល​រឿង​អាសអាភាស​លើ​​អ៊ីនធឺណិត​។​

​សម្តេច​ប៉ាប​ហ្វ្រង់​ស៊ីស​បាន​មាន​សង្ឃដីកា​ថា ការមើល​រឿង​សិច​លើ​អ៊ីនធឺណិត​គឺជា​អំពើ​បាប​ក្នុង​ចំណោម​សមាជិក​នៃ​ព្រះវិហារ​។​

​សម្តេច​ប៉ាប​អាយុ ៨៥ ឆ្នាំ​បាន​មាន​សង្ឃដីកា​ថា “​វា​ជា​អំពើ​បាប​ដែល​មនុស្ស​ជាច្រើន​មាន ក្នុងនោះ​មាន ឧបាសក ឧបាសិកា ក៏​ដូច​ជា​សង្ឃ ដូនជី​និង​អាចារ្យ​ផងដែរ​”​។​

​សម្តេច​ប៉ាប​បន្តថា “​អំពើអាក្រក់​ជ្រៀបចូល​តាម​របៀប​នោះ​។ ហើយ​ខ្ញុំ​មិនមែន​គ្រាន់តែ​និយាយ​អំពី​រឿង​អាសអាភាស​បែប​ឧក្រិដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភ​លើ​កុមារ​នោះ​ទេ​នោះ​គឺជា​ភាព​អន់ថយ​​មួយ​រួច​ទៅ​ហើយ​។ ប៉ុន្តែ​ខ្ញុំ​ចង់​និយាយ​អំពី​ការមើល​រឿង​អាសអាភាស​ដែល​ក្លាយជា​រឿង​ធម្មតា​”​។​

​សម្តេច​ប៉ាប​បាន​ដាស់តឿន​ដល់​អាចារ្យ​និង​ដូនជី ដោយ​និយាយថា “​បងប្អូន​អើយ ចូរ​ប្រយ័ត្ន​ចំពោះ​រឿង​នេះ​”​។​

​អាចារ្យ​និង​ដូនជី​កាតូលិក​ត្រូវបាន​ហាមប្រាម​ពី​ការ​មើលរូប​អាសអាភាស ដោយ​សាសនា​គ្រិស្ត​បាន​កំណត់​ថា រូបភាព​ផ្លូវភេទ​ជា “​បទល្មើស​ប្រឆាំងនឹង​ភាព​បរិសុទ្ធ​” តាម​មាត្រា ២៣៥៤​។​

​ក្នុង​ឆ្នាំ ២០២០ គណនី Instagram របស់​សម្តេច​ប៉ាប​ហ្វ្រង់​ស៊ីស ហាក់​បាន​ចុច “Like” រូបថត​សិច​ស៊ី​របស់​តារា​បង្ហាញ​ម៉ូត​ប៊ី​គីនី​ប្រេ​ស៊ីល ដែល​ស្លៀកពាក់​ខោ​ទ្រនាប់​និង​អាវទ្រនាប់​។​

​តារា​បង្ហាញ​ម៉ូត​ឈ្មោះ ណា​តា​លី ហ្គារី​បុត​តា (Natalie Garibotto) បាន​និយាយថា គណនី​ដែល​ត្រូវបាន​ផ្ទៀងផ្ទាត់​របស់​សម្តេច​ប៉ាប​គឺ​ស្ថិតក្នុង​ចំណោម​មនុស្ស​រាប់​ម៉ឺន​នាក់ ដែល​ចុច Like លើ​រូបភាព​ថ្ងៃទី ៥ ខែតុលា​៕

គណនី​ដែល​ត្រូវបាន​ផ្ទៀងផ្ទាត់​របស់​សម្តេច​ប៉ាប​គឺ​ស្ថិតក្នុង​ចំណោម​មនុស្ស​រាប់​ម៉ឺន​នាក់ ដែល​ចុច Like លើ​រូបភាព​សិច​ស៊ី​របស់​នាង​ណា​តា​លី ហ្គារី​បុត​តា នៅ​ថ្ងៃទី ៥ ខែតុលា