ដោយៈ យោធិន​/​កំពង់ស្ពឺៈ កម្ពុជា​បាន​ដំណើរការ​បញ្ជូន​គ្រឿង​សម្ភារៈ បរិក្ខា​ទៅកាន់​តំបន់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​ជាទី ដែល​កងកម្លាំង​យោធា​មួក​ខៀវ​កម្ពុជា​បាន និង​កំពុង​ឈរជើង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ​សំដៅ​ស្វែងរក​ភាពសុខសាន្ត​ជូន​ដល់​មនុស្សជាតិ​លើ​សកលលោក​។​

​ក្នុង​យុទ្ធ​ដំណើរ​បញ្ជូន​គ្រឿង​សម្ភារៈ បរិក្ខា​សរុប​ចំនួន​៦៩​មុខ​ទៅកាន់​តំបន់​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ឋ​ដែល​ប្រារព្ធ​ឡើង​នា​ព្រឹក​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២២ នៅ​សាលា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ​ឋ​(PKO)​ឋ​ស្ថិត​ក្នុងស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​សំដៅ​ឆ្ពោះទៅកាន់​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ផ្ទុក​តាម​នាវា​ដែល​រ៉ាប់រង​ដោយ​អង្គការសហប្រជាជាតិ​ឆ្ពោះទៅកាន់​គោលដៅ​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​ថ្លែង​បញ្ជាក់ថាៈ គ្រឿង​សម្ភារៈ បរិក្ខា​សំដៅ​បម្រើ​ឲ្យ​ដល់​បេសកកម្ម​រក្សា​សន្តិភាព​ខាងលើនេះ​មាន​រថយន្ត​តូច ធំ ចំនួន​២៧​គ្រឿង​រួមមានៈ រថយន្ត​ធុន​ធំ​ប្រភេទ HMMWV ចំនួន​១១​គ្រឿង រថយន្ត​ប្រភេទ​MPV-1 ចំនួន​បួន​គ្រឿង រថយន្ត តូយ៉ូតា ចំនួន​បី​គ្រឿង ហ្វ័​ត៍​ចំនួន​ប្រាំ​គ្រឿង និង​រថយន្ត​នី​ស្សាន់​មួយគ្រឿង កុង​ទី​ន័​រ​ចំនួន​៣៥​ទូ រ៉ឺម៉ក​សណ្តោង​បី​គ្រឿង និង​ស៊ីទែន​ចំនួន​បួន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គ​នាយ​មជ្ឈមណ្ឌល​រក្សា​សន្តិភាព​បាន​ថ្លែង​បញ្ជាក់​បន្តថាៈ​ការចាត់​បញ្ជូន​គ្រឿង​សម្ភារៈ និង​បរិក្ខា​សម្រាប់​បេសកកម្ម​កង​កម្ទេច​គ្រឿងផ្ទុះ​ថ្មី​ទៅកាន់​តំបន់​បេសកកម្ម​អាហ្វ្រិក​កណ្តាល​នាពេលនេះ​បន្ទាប់​ទទួលបាន​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ច​ការបញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។​

​ប្រមុខ​កង​យោធា​មួក​ខៀវ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​ថ្លែង​បញ្ជាក់ប្រាប់​ដល់​បណ្តាញឃោសនា​ជាតិ​មុន​ចេញ​យុទ្ធ​ដំណើរ​ពីសា​លា​ហ្វឹកហ្វឺន​កងកម្លាំង​រក្សា​សន្តិភាព​ពហុ​ជាតិ​ឆ្ពោះទៅកាន់​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ថាៈ មុនពេល​បី​សប្តាហ៍​ដែល​គ្រឿង​សម្ភារៈ បរិក្ខា​ខាងលើនេះ​ទៅដល់​គោលដៅ​កម្ពុជា​នឹង​បញ្ជូន​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ក្នុង​កង​ឯក​ភា​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​ចំនួន​១០១​នាក់​ទៅ​ទទួល​គ្រឿង​សម្ភារៈ បរិក្ខា​ទាំងនេះ​នៅ​រដ្ឋធានី​បាំង​ហ្គី សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​៕​