​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ សេដ្ឋីនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បី​របស់​ថៃ ដែល​ជា​ស្ត្រី​កែ​ភេទ បាន​ទិញ​ក្រុមហ៊ុន​រៀបចំ​កម្មវិធី​ប្រឡង​បវរកញ្ញា​ចក្រវាល​ក្នុងតម្លៃ ២០ លាន​ដុល្លារ​។​

​នាង អាន​ណេ ចា​កាពង់ ចា​ក្រា​ជូ​ថា​ធី​ប (Anne Jakapong Jakrajutatip)​គឺ​ជា​ថៅកែ​ក្រុមហ៊ុន JKN Global Group ដែល​ផលិត​កម្មវិធី​ទូរទស្សន៍​នៅ​ប្រទេស​ថៃ​។​

​នាង​បាន​សម្តែង​ក្នុង​រឿង​ភាគ​ថៃ​ដ៏​ពេញនិយម គឺ Project Runway និង Shark Tank ។​

​ការទិញ​យក​ក្រុមហ៊ុន ដែល​ធ្លាប់​ជា​សហកម្មសិទ្ធិ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ បាន​កើតឡើង នៅពេល​ដែល​ការប្រឡង​បវរកញ្ញា​ចក្រវាល​កាន់តែ​មាន​ការរួមបញ្ចូល​។​

​នាង​ចា​ក្រា​ជូ​ថា​ធីប​តែង​និយាយ​មិន​សំចៃមាត់​អំពី​បទ​ពិសោធន៍​របស់​នាង​ក្នុងនាម​ជា​ស្ត្រី​កែ​ភេទ​។​

​នាង​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ក្រុមហ៊ុន Miss Universe Organisation​គឺជា “​ការបន្ថែម​យុទ្ធសាស្ត្រ​ដ៏​រឹងមាំ​” ដល់​ផលប័ត្រ​របស់​ក្រុមហ៊ុន​នាង​។​

​នាង​បាន​បន្ថែមថា “​យើង​មិន​ត្រឹម​តែ​ព្យាយាម​បន្ត​កេរ្តិ៍ដំណែល​របស់ខ្លួន​ក្នុង​ការផ្តល់​នូវ​វេទិកា​ដល់​បុគ្គល​ដែល​មាន​មហិច្ឆតា​ពី​គ្រប់​មជ្ឈដ្ឋាន វប្បធម៌ និង​ប្រពៃណី​ចម្រុះ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែម​ទាំង​អភិវឌ្ឍ​​ម៉ាក​យីហោ​នេះ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទៀតផង​”​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Miss Universe លោក អា​មី អេម​មឺ​រិច (Amy Emmerich) និង ប្រធាន លោក ផូ​ឡា ស៊ូ​ហ្គាត (Paula Shugart) បាន​និយាយថា​”​ទំនាក់ទំនង​របស់​យើង​​ជាមួយ​ដៃគូ​និង​ម៉ាក​ល្បីៗ​នៅលើ​ពិភពលោក​មិន​ដែល​មាន​ភាពរឹងមាំ​ដូច្នេះ​ពី​មុន​ទេ ហើយ​វិធីសាស្ត្រ​វឌ្ឍនភាព​របស់​យើង​នៅតែ​បន្ត​ដាក់​ពួកយើង​នៅ​ជួរ​មុខ​នៃ​ឧស្សាហកម្ម​របស់​យើង​”៕

នាង​ចា​ក្រា​ជូ​ថា​ធីប​តែង​និយាយ​មិន​សំចៃមាត់​អំពី​បទ​ពិសោធន៍​របស់​នាង​ក្នុងនាម​ជា​ស្ត្រី​កែ​ភេទ

ត្រាំបានលក់ក្រុមហ៊ុនMiss Universe Organizationណោឆ្នាំ២០១៥