ដោយៈ​សុផល​/ទីក្រុង​គែរ ៖​កាលពី​ថ្ងៃទី​២៦ ខែតុលា​ឆ្នាំ​២០២២​ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង​(AUF)​បានរៀបចំ​សន្និសីទ​លើក​ទី​៦​ថ្នាក់​រដ្ឋមន្ត្រី​និង​ផ្សព្វផ្សាយ​គំរោង​ថ្មី​មួយ​(Manifeste) “​សេចក្ដីប្រកាស​សម្រាប់​ការទូត​វិទ្យាសាស្ត្រ​ហ្វ្រ​ង់​កូ​ហ្វូ​ន​” នា​ស​ប្តា​ហ៏​វិទ្យាសាស្ត្រ​ហ្វ្រ​ង់​កូ​ហ្វូ​ន​ពិភពលោក​លើក​ទី​២(SMFS)​។​

​ព្រឹត្តិការ​ណ៏​នេះ​បានទទួល​រដ្ឋមន្ត្រី​ជាង​៤០​រូប​ដែល​ទទួលបន្ទុក​ឧ​ត្ត​ម​សិក្សា​និង​ការស្រាវជ្រាវ ក្នុងនោះ​មាន​រដ្ឋមន្ត្រី​៣០​រូប​បាន​ចូលរួម​ដោយផ្ទាល់​ដោយមាន​វត្តមាន​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​បណ្តា​រដ្ឋមន្ត្រី​បានធ្វើការ​ផ្លាស់ប្តូរ​ជុំវិញ​គំរោង​ដែល​បាន​ផ្តួចផ្តើមឡើង​នា​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៥​នា​ខែកញ្ញា​ឆ្នាំ​២០២១​កន្លងទៅ​នាទី​ក្រុង​ប៊ុ​យ​កា​រ៉ែ​ស​លើ​ប្រធានបទ ៖ សេចក្ដីប្រកាស​សម្រាប់ ការទូត​វិទ្យាសាស្ត្រ​ហ្វ្រ​ង់​កូ​ហ្វូ​ន​។​សេចក្តីប្រកាស​នោះ​នឹង​បង្ហាញ​នូវ​វិធីសាស្ត្រ​មួយ​ដើម្បី​អភិវឌ្ឍ​នយោបាយ​ការទូត​វិទ្យាសាស្ត្រ​ហ្វ្រ​ង់​កូ​ហ្វូ​ន​និង​សំណើ​លើ​ប្រធានបទ​ជា​អាទិភាព​សំរាប់​កិច្ចសហប្រតិបត្តិការ​ណ៏​អន្តរជាតិ​និង​ដៃគូរ​សហការ​ក្នុង​លំហ​នៃ​ការប្រើប្រាស់​ភាសា​បារាំង​លើ​ពិភពលោក​។​

​សេចក្តីប្រកាស​ទី​១​នេះ​ពាក់ព័ន្ធ​នឹង​ការទូត​វិទ្យាសាស្ត្រ​ដែល​គ្រប់គ្រង​ដោយ​ថ្នាក់ដឹកនាំ​នយោបាយ​ទទួលបាន​នូវ​ការគាំទ្រ​ពី​បណ្តាញ​ពិភពលោក​សំរាប់​លំហ​ភូមិ​សា​ស្ត្ន​យោ​បាយ​ដែល​បានកំណត់​អត្តសញ្ញាណ ផ្តោតលើ​ការជួយជ្រោមជ្រែង​ជា​ប្រព័ន្ធ​នៃ​វិស័យ​អប់រំ​និង​សាកលវិទ្យាល័យ​ដែល​ប្រើប្រាស់​ភាសា​បារាំង​លើ​ពិភពលោក​។​

​ផ្តើមចេញពី​កិច្ចពិភាក្សា​ជាច្រើន​និង​ការធ្វើ​សំយោគ​ជាបឋម​ដែល​ធ្វើឡើង​ដោយ AUF និង​ចែករំលែក​ជាមួយ​បណ្តា​រដ្ឋមន្ត្រី​ទាំងអស់​នា​មុនពេល​ចាប់ផ្តើម​សន្និសីទ​សេចក្តីប្រកាស​ចុងក្រោយ​ត្រូវបាន​អនុ​ម័​ត្ត​នា​ឳ​កាស​នោះ ក្នុង​ពិធី​ចុះហត្ថលេខា​រួម​។​

​ក្នុង​សន្និសីទ​នេះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ រដ្ឋមន្ត្រី​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏បាន​អញ្ជើញ​ចូលរួម​ចុះហត្ថលេខា​រួមគ្នា​លើ​“​សេចក្ដី ប្រកាស​សម្រាប់​ការទូត​វិទ្យាសាស្ត្រ​ហ្វ្រ​ង់​កូ​ហ្វូ​ន​”(Manifeste pour une diplomatie scientifique francophone)​ដែលជា​ឯកសារ​ដ៏​មា​សារៈសំខាន់​មួយ​ក្នុងការ​បង្ហា​អំពី​វិធីសាស្ត្រ​សម្រាប​អភិវឌ្ឍ​គោលនយោបាយ​ការទូត​វិទ្យាសាស្ត្រ​ហ្វ្រ​ង់​កូ​ហ្វូ​ន និង​ការដាក់​ស្នើ​ចំនុច​អាទិភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​ភាពជា​ដៃគូ​ក្នុង​លំហ​នៃ​ការប្រើប្រាស់​ភាសា​បារាំង​។

​ចំពោះ​កម្មវិធី​លំអិត​នានា​នៃ​ព្រឹត្តិការ​ណ៏​នេះ លោកអ្នក​អាច​ទាញយក​តាមរយៈ​តំណ​ភ្ជាប់​នេះ​៖ site de la SMFS 2022។

​សូមជម្រាបថា​៖​ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង​(AUF) ត្រូវបាន​បង្កើតឡើង​អស់​រយៈពេល​៦០​ឆ្នាំ​មកហើយ​បច្ចុប្បន្ន​គឺជា​បណ្តាញ​សាកលវិទ្យាល័យ​ទី​១​លើ​ពិភពលោក​ដែលមាន​សមាជិក​ចំនួន​១០០០​គ្រឹះស្ថាន​សាកលវិទ្យាល័យ សាលា​បណ្តុះបណ្តាល​ធំៗ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ មាន​វត្តមាន​នៅក្នុង​ប្រទេស​ចំនួន​១២០​ប្រទេស​។​ជា​ស្ថាប័ន​គំរូ​នៃ​ហ្វ្រ​ង់​កូ​ហ្វូ​នី​វិទ្យាសាស្ត្រ​នៅ​ពាសពេញ​ពិភពលោក AUF ជា​អង្គការ​អន្តរជាតិ​មិន​រកប្រាក់​ចំណូល​និង​ជា​សំគាល់​ដែលមាន​ទស្សនៈវិស័យ​មួយ​សំរាប់​ការ​អ​ភ​វិ​ឌ្ឍ​ន៍​ប្រព័ន្ធ​អប់រំ​និង​សាកលវិទ្យាល័យ ៖ « គិតគូរ​ជា​សាកល​អំពី​ហ្វ្រ​ង់​កូ​ហ្វូ​នី​វិទ្យាសាស្ត្រ​និង​ប្រតិបត្តិ​ក្នុង​ថ្នាក់​តំបន់​ដោយ​គោរព​ភាពសំបូរ​បែប​ខុសៗ​គ្នា »៕