ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក រស់ ផារិទ្ធ ក្នុងនាម អនុប្រធានក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុករំដួល ផ្ដាំផ្ញើដល់ក្រុមកីឡាករអុំទូក ឌីសែនជ័យ បារមីស្រុករំដួល ដែលជារបស់សាលាស្រុករំដួល មុនពេលប្រកួតមកដល់ ​ត្រូវខិតខំហ្វឹកហាត់ជាប្រចាំ​រក្សា​សណ្ដាប់ធ្នាប់ គោរពបទបញ្ជា​គណៈកម្មកា​ររៀបចំ ការប្រកួត ​ត្រូវមានវិន័យ​និងសីលធម៌ល្អ​។

ការផ្ដាំផ្ញើរបែបនេះ ធ្វើឡើងនារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ក្នុងឱកាសលោក បានជួបសំណេះសំណាល ជាមួយក្រុមកីឡាករអុំទូក ដែលមានឈ្មោះថា ឌីសែនជ័យ បារមីស្រុករំដួល ជាទូករបស់សាលាស្រុករំដួល។

ជាមួយគ្នានេះ លោកបានបន្ថែមថាៈ សូមក្រុមកីឡាករទាំងអស់ ត្រូវថែរក្សាសុខភាព ឲ្យបានល្អ ពិសេសត្រូវរួបរួមសាមគ្គីជាធ្លង់មួយ ហើយអ្វីដែលសំខាន់ គឺការគោរពវិន័យ ដើម្បីទទួលបាននូវភាពជោគជ័យ និងនាំជ័យជម្នះនេះ ជូនសាលាស្រុករំដួល នាថ្ងៃខាងមុខនេះ។

ក្នុងឱកាសនោះ លោក រស់ ផារិទ្ធ ក៏បានផ្ដល់ថវិកា ៨០ ម៉ឺនរៀល មី៥កេស ទឹកបរិសុទ្ធ ៥កេស អាវយឺត៥០ មួក៥០ និងក្រមា២៥ ដល់សាលាស្រុករំដួល សម្រាប់ចាត់ចែងដល់ បងប្អូនក្រុមកីឡាករ៕/V