​ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។ បុរស​កើត​ឆ្នាំ កណ្តុរ អំឡុង​ពេលនេះ​មិនទាន់​ឆ្លង​ផុត ខែតុលា ដែល​ដួង​រាសី​មិនល្អ​ប្រសើរ ទេ ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ​ស្រ​វ៉ា​ការងារ​ធំដុំ​ពេក​ឡើយ​ពីព្រោះថា ផល​តែង​ឆ្លើយតប​មិន​ដូច​គាប់​បំណង​នោះ​ប៉ុន្មាន​ឡើយ​។​ចំណែក​ការប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​នោះ​ឃើញថា​ពិបាក​ពិតមែនតែ​លោកអ្នក​ក៏​ជួប​ភាព​សុខដុម​មិនមាន​អ្វី​ចូលមក​បៀតបៀន​យាយី​នាំ​ពិបាក​ទប់ទល់​នោះដែរ​។
បញ្ហា​គូ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​ជា​ញឹកញាប់​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​គោ​ទទួលរង​ការនឿយហត់​តាំងតែ​ពី​ដើមខែ​រហូតដល់​ចុងខែ​នេះ​នៅ​មិនទាន់​ហត់នឿយ​នៅឡើយ​ទេ​។​ទោះបីយ៉ាងណា​ឆ្លង​ដល់​ខែក្រោយ​ដំណើរ​ជីវិត​របស់លោក​អ្នកនឹង​ផ្លាស់ប្តូរ​ប្រសើរ​ជាង​នេះ​វិញ​ហើយ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ ណាស់​គប្បី​ប្រយ័ត្នប្រយែង​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​គឺ​តែង​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រាស្រ័យ ទាក់ទង​នឹង​ប្រាក់កាស ឬ ដោះស្រាយ​បញ្ហា​អ្វី មួយ​ពីព្រោះថា​តែង​ទទួលជោគជ័យ​ត្រឡប់មកវិញ ។​ការប្រកប​ការងា​រវិ​ញ​លោកអ្នក​ត្រូវ រវាសរវៃ ញាប់ដៃ ញាប់ជើង ហើយ​ត្រូវតែ​ចងចាំ​ថា​អំឡុង​ពេលនេះ​ធ្វើ​ច្រើន​នឹង​ទទួលបាន​ផល​ច្រើន​មកវិញ​ជាក់​ជាពុំខាន​។​ក្រៅពីនេះ​ចំពោះ​តួនាទី​ការងារ​ក៏​អាច​ត្រូវបាន​គេ​មើលឃើញ និង អាច​ត្រូវ​ដំឡើង​តំណែង​ផង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​តាម ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាស​ក្តី​តែង​អាច​រក​ផល​កម្រៃ​មកវិញ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ជានិច្ច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ដំបូង​នា​ថ្ងៃនេះ​ជាការ​ប្រពៃ​គួរសម​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​លោកអ្នក​កើត​ឆ្នាំ​ទន្សាយ​ដំណើរ​ជីវិត​របស់លោក​អ្នកនឹង​ភ្លឹ​ថ្លា នៅពេល​ឆាប់ៗ​ខាងមុខនេះ​។​សម្រាប់​ខែវិច្ឆិកា​ផ្លែផ្កា​នឹង​ហុច​មកឱ្យ​ឃើញ​វិញ​ហើយ​។​ការប្រកប​ការងារ​ថ្ងៃនេះ​ឃើញថា​តែងមាន​ឧបសគ្គ​ខ្លះៗ​យាយី តែ​យ៉ាងណា​បើ​លោកអ្នក​ប្រឹងប្រែង​ពុះពារ​នោះ​តែង​សម្រេច​បំណង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​ហូរ​ចូល​មិន​ទៀងទាត់ ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ និង យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ក្នុងថ្ងៃនេះ​មាន​ភាព​លូតលាស់​ទៅមុខ​និង​កំពុង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​ពេលនេះ​លោកអ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​ធ្វើ​អ្វី​ក៏ដោយ​មិនអាច​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​បានឡើយ បើ​ពុំនោះ​បញ្ហា​ពិតជា​រត់​ចូល​កាន់តែ​ច្រើនឡើង​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ លោកអ្នក​ត្រូវ​រែកពន់​ផល​លំបាក​ច្រើន ហើយ​ពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​តិច​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​រីកលូតលាស់​ទៅមុខ​យឺត​ណាស់ ហើយ​អ្នកខ្លះ​រក​គ្រាន់​ចិញ្ចឹម​ខ្លួនឯង​ក៏​សឹង​ថា​យ៉ាប់​ផង​។
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​ចូរ​ប្រយ័ត្ន​ការលេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​កើត​តែ​បញ្ហា​ពាក់មុខយក្ស​ដាក់គ្នា​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​រអិល​ខ្លួន​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​ពិសេស​បញ្ហា ទំនិញ ដីធ្លី​ផ្ទះសម្បែង​ជាដើម ។​ការប្រកប​ការងារ​លោក​អ្នក​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើ​ហាង​ថ្មី​ឬ​ចេញ​ធ្វើ​ជំនួញ​ថ្មី​ផ្លូវ​ឆ្ងាយ​ពុំ​សូវ​ផ្តល់​ផល​ល្អ​ទេ ដូចនេះ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ពិសេស​ស្ត្រី​មិនត្រូវ​បណ្តោយ​ខ្លួនប្រាណ​មិន​គិត​នោះឡើយ​ត្រូវ​ចេះ​ប្រកាន់ខ្ជាប់​ប្រពៃណី​ផូរផង់​បើ​ពុំ​នោះទេ​លោកអ្នក​ពិតជា​ត្រូវ​រែកពន់​កម្មក្រាស់​នៅ​គ្រា​ខាងមុខ​ជាក់​ជាពុំខាន​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ការរីកចម្រើន​ច្រើន​រឿង​មិន​ថា​ជា​កិច្ចការ​ក្នុងផ្ទះ​សម្បែង​ឬ​បញ្ហា​ប្រាក់កាស​ឡើយ​។​នៅថ្ងៃនេះ​មិន​ថា​ជា​ការងារ​ឬ​បញ្ហា​ប្រាក់កាស​មានការ​ចម្រើន​លូតលាស់​និង​ហុច​ផល​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ណាស់​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​សន្ទុះ​នៃ​ដំណើរ​ជីវិត​របស់​លោកអ្នក​ប្រៀបប្រដូច​អ៊ំ​ទូក​បញ្ច្រាស​ខ្សែទឹក​ហូរ​គឺ​ងាយ​ធាក់​ថយក្រោយ និង​ពិបាក​រុលទៅមុខ ដូចនេះ​ទាល់តែ​ខិតខំ​ប្រឹងប្រែង​បន្តិច​ទើប​មិន​នៅ​ទ្រឹង​មួយកន្លែង​។​ការប្រកប​ការងារ បើ​លោក​អ្នកមាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួយ​ដូរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​។​
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតរឿង​រាវ​ប្រេះឆា​ដោយ​ប្រការ​ណាមួយ​៕

 

​ឆ្នាំវក​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ចង់​ពឹងពាក់ និង ខ្ចី​អ្វីមួយ​ជាមួយ​អ្នកដទៃ​តែង​មិន​ឆ្លើយតប​ដូច​គាប់​បំណង​ប៉ុន្មាន​ឡើយ​។​រាល់​កិច្ចការងារ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ចិត្ត​ត្រជាក់​ទើប​មិនមាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ណាស់ ដូចនេះ​ត្រូវ​ចេះ​ពូន​ជ្រោយ​ចំណងស្នេហា​របស់ខ្លួន​ប​ន្តិ​ច​ទើប​ប្រសើរ​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​ង​ថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អជា មធ្យម ដូចនេះ​ឃើញថា​ធ្វើ​អ្វី​មិនអាច​លោភលន់​ឬ​ប្រកាន់​ចិត្ត​ឆេវឆាវ​បានទេ​បើ​ពុំនោះ​នឹង​ទទួលផល​អាក្រក់​មកវិញ​ជាក់​ជាពុំខាន​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​សន្សំ​សេចក្តីសុខ​ឱ្យបាន​ច្រើន ហើយ​ដាច់ខាត​មិនត្រូវ​ពេបជ្រាយ​ឬ​ប្រមាថ​អ្នកដទៃ​ឡើយ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​ក្តី​លំបាក​ដល់​អាត្មា​ខ្លួនឯង​វិញ​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាព​សុខដុម និង ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​អ្វីមួយ​ផង​។​ថ្ងៃនេះ​លោកអ្នក​អាច​ទទួលដំណឹង​ល្អ​ឬ​បានទទួល​អ្វីមួយ​គួរ​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ផ្តល់​ផល​កម្រៃ​ហូរ​ចូល​តក់ៗ​គ្រាន់​បំពេញ​បំពង់​និង​ចិញ្ចឹម​គ្រួសារ​ដែរ​។
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ឬ​មានការ​ចូលដល់​ចាស់ទុំ​ហើយ​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​កុំ​សម្លឹង​ខ្ពស់ និង​ស្រមើល​ស្រ​ម៉ៃ​អ្វី​មិនមែន​ការពិត​ពីព្រោះថា​នេះ​សុទ្ធសឹង​រឿង​ឥតប្រយោជន៍ ហើយ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ពិសេស​ការប្រកប​ការងា​រ​វិញ​ងាយ​កើតរឿង​ប្រទាំង​ប្រទើស​និង​ជម្លោះ​វិ​វ​វាទ​យាយី​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ចិញ្ចឹម​គ្រួសារ​ទៅរួច​។
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តែលតោល​និង​ខ្វាយខ្វល់​ព្រោះ តែ​បញ្ហា​រកាំរកូស កំពុង​កើតឡើង​ឥត​សូវ​ធូរស្បើយ​ឡើយ​៕