អភិបាល​រាជធានី​៖​ប្រគល់​ប្រទានកម្ម​ដីធ្លី​ជូន​ប្រជា​ពល​រដ្ន​ចំនួន​ជាង ៤០០​ក្បាលដី នៅ​សហគមន៍​គង្គា​ផុស​ទួល​សង្កែ​២

1235
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​គង្គា​ផុស​ចំនួន​ជាង​៤០០​គ្រួសារ​ស្មើនឹង​៤០២​ក្បាលដី ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ប្ញ​ស្សី​កែវ ត្រូវបាន​រដ្ឋបាល​រាជធានី​ប្រទានកម្ម​ដីធ្លី​ជូន ក្រោយពី​រស់នៅ​គ្មាន​ប័ណ្ណកម្មសិទ្ធិ​ជិត​២០​ឆ្នាំ​កន្លងមកនេះ​។​
​ការប្រកាស​ប្រគល់ជូន​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​០២ កក្កដា ២០១៨​ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ​ក្រោម​អធិបតីភាព​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដោយមាន​ការចូលរួម​ពី​ប្រធាន​មន្ទីរជំនាញ​លោក​អភិបាល​និង​អភិបាលរងខណ្ឌ​។​
​ក្នុងឱកាស​នោះ​លោក សារិន វណ្ណា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​សំណង់​និង​រុ​យោ​ដី​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍​លើកឡើងថា គម្រោង​រៀបចំ​ដែនដី​និង​រដ្ឋបាល​ដីធ្លី​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​នៅ​ខែតុលា​ឆ្នាំ​២០០៣ រហូតមកដល់​បច្ចុប្បន្ន​គម្រោង​ចុះបញ្ជី​ដីធ្លី​បាន​៦០ សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ ។​លោក​បន្តថា​៖ ការប្រទាន​កម្មនេះ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​គឺ​ប្រទានកម្ម​ឱ្យ​ទាំងអស់​តែម្តង​គឺ​ទាំង​ប្រថាប់ត្រា បង់​ព័ន្ធ​អន្តរក្រសួង និង​ការបង់​ព័ន្ធ​មួយ​ម៉ែត្រការ៉េ​ចំនួន​៥០០​រៀល​ក៏​រដ្ឋ​ជា​អ្នក​បង់​ជូន​ផងដែរ​។​
​នៅក្នុង​ពិធី​នោះ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា​៖ លោក​មកនេះ គឺ​មកជួយ​ប្រជាពលរដ្ឋ​មិនមែន​មក​បោកប្រាស់​ទេ​ដោយ​ឃើញ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ទើប​សម្តេច​សម្រេច​ប្រទានកម្ម​ជូន​បងប្អូន​ប្រជាពលរដ្ឋ​តែម្តង​លើ​ផ្ទៃដី​២​ហិកតា​កន្លះ​នៅ​សហគមន៍​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២​នេះ​។ លោក​អភិបាល​ថា បុរី​ខ្លះ​បំបែក​ក្បាលដី​ហើយ​មិន​ចែក​ទេ ទុក​នៅ​ធនាគារ ដោយ​មិនបាន​ប្រគល់​មកអោយ​បងប្អូន ដែល​ធ្វើឱ្យ​ការ​ស្នាក់នៅ​មិន​ស្របច្បាប់ ដែល​បញ្ហា​នេះ​មាន​ច្រើន​នៅតាម​បុរី ហើយ​បញ្ហា​នេះ​មួយចំនួន​ត្រូវបាន​រដ្ឋបាល​រាជធានី​ដោះស្រាយបាន​មួយចំនួន​ហើយ​។​ក្នុងឱកាស​នោះដែរ​លោក ឃួ​ង ស្រេង​បាន​ជម្រុញ​ឱ្យ​មន្ត្រី​ដែនដី​ត្រូវធ្វើ​ទាំង​ថ្ងៃ​សោ​រ៍ អាទិត្យ ដើម្បី​ប្រគល់ជូន​ប្រជាពលរដ្ឋ​អោយបាន​លឿន ជៀសវាង​ទុក​យូរ​កើតជា​បញ្ហា​លាប់​។​លោក​បន្តថា យើង​បាន​បំពេញការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ហើយ នៅតែ​បងប្អូន​ត្រូវ​ជួយ​មក​ពួកយើងខ្ញុំ​វិញ បងប្អូន​ធ្វើបុណ្យ​ចង់បាន​បុណ្យ​ប​ឯ​យើងខ្ញុំ​ធ្វើបុណ្យ​ក៏​ចង់បាន​បុណ្យ​ដែរ ។ ដូច្នេះ​កុំ​ភ្លេច​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ កក្កដា ២០១៨​ខាងមុខ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម