ដោយៈមុនីរ័ត្ន/ភ្នំពេញៈ គណបក្សភ្លើងទៀនបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពានដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ការចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៧ខែតុលានេះគឺមិនបានថ្កោលទោសទៅលើទណ្ឌិតដែលជាជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបានប្រមាថព្រះចេស្តារព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរនោះទេ ពោលគឺថ្កោលទោសតែ”បុគ្គលណា”ដែលមានចេតនាប្រមាថព្រះមហាក្សត្រ ប៉ុន្តែដល់ជនក្បត់ជាតិ សម រង្ស៊ី ដែលធ្វើការប្រមាថចំៗទៅលើអង្គព្រះមហាក្សត្រ គឺគណបក្សភ្លើងទៀន មិនបានថ្កោលទោសនោះទេ។

ទាក់ទងសេចក្តីថ្លែងការណ៍នេះ អ្នកតាមដានព្រឹត្តិការណ៍នយតយោបាយនៅកម្ពុជា លោកសួន សេរីរដ្ឋា បានហៅសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើហទៀនថា គ្រាន់តតែជាលិខិតមួយដែលកំពុងតែលាក់បាំង និងជួយការពារដល់ជនក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ក្បត់រាជបល្ល័ង្គ ប្រមាថព្រះមហាក្សត្រ ដែលនៅពីក្រោយកំពុងតែបញ្ជាគោលនយោបាយ និងគណបក្សនយោបាយគណបក្សភ្លើងទៀនតែប៉ុណ្ណោះ។ បើពិនិត្យមើលខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះគឺមានលក្ខណៈសរសេរពង្វាង និងចេញថ្លែងការណ៍ពង្វាងនូវអ្វីដែលជាការលើកឡើងជាសំណួររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្ករីនៃកម្ពុជា ដែលសម្តេចបានថ្លែងចំឈ្មោះតែម្តងទៅលើលោក ទាវ វណ្ណុល លោកសុន ឆ័យ លោកថាច់ សេដ្ឋា ដែលជាប្រធាន អនុប្រធានគណបក្សភ្លើងទៀន។ ដោយសម្តេចតេជោបានចោទសួរថា តើទង្វើរបស់ សម រង្ស៊ី ដែលបានប្រមាថព្រះមហាក្សត្រ មើលងាយស្ថាប័នរាជបល្ល័ង្គ វាត្រឹមត្រូវ ឬក៏មិនត្រូវត្រូវ។ ហេតុនេះថ្នាក់ដឹកនាំគណបក្សភ្លើងទៀនត្រូវឆ្លើយឲ្យចំនឹងសំណួរ ដើម្បីឆ្លើយតបទៅនិងការចង់ដឹងជាសាធារណៈរបស់ប្រជារាស្ត្រកម្ពុជាដែលជាអ្នកគោរពស្រឡាញ់ព្រះមហាក្សត្រជាសក្ការៈដ៏ខ្ពង់ខ្ពស់។

ក្នុងនាមជាថ្នាក់ដឹកនាំគណបក្សនយោបាយត្រូវតែសម្តែងឆន្ទៈឆ្លើយឱ្យចំនឹងសំណួរដែលលើកឡើងដែលសម្តេចតេជោ ហ៊ុន សែន។

លោកសួន សេរីរដ្ឋា បានបង្ហាញនូវការបកស្រាយថា សេចក្តីថ្លែងការណ៍នេះ នៅតែមានភាពបិទបាំង លាក់បាំងអំពីឥទ្ធិពលនឹងការជាប់ទាក់ទងរបស់ក្រុមថ្នាក់ដឹកនាំ នៃគណបក្សភ្លើងទៀន ជាមួយនឹងបុគ្គលក្បត់ជាតិ សម រង្ស៊ី។ ….ហើយសេចក្តីថ្លែងការណ៍នេះ ពង្វាងស្ថានការណ៍ដោយបែរទៅជាការអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោតទៅចុះឈ្មោះបោះឆ្នោតជាដើម ដែលវាមិនឆ្លើយតបទៅនិងបញ្ហាជាក់ស្តែងដែលកំពុងតែក្តៅគគុក និងជាប្រធានបទមួយធ្វើឱ្យមានការខឹងសម្បារពីសំណាល់ប្រជារាស្ត្រខ្មែរ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល យោធាគ្រប់ជាន់ថ្នាក់ ដែលបានប្រតិកម្មចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះបុគ្គល សម រង្ស៊ី ដែលជាមេដឹកនាំនយោបាយរត់ចោលស្រុក និងក្បត់ជាតិនោះ ឡើយ។