​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មហាសេដ្ឋី​អ៊ី​ឡុន ម៉ាស​(Elon Musk )​បាន​សំរេចការ​ទិញយក​ក្រុមហ៊ុន​បណ្តាញ​សង្គមTwitter​ក្នុង​តំលៃ​៤៤​ពាន់​លាន​ដុល្លារ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ដឹង​រឿងនេះ ដោយ​ដាក់​​បុរស​មាន​បំផុត​ក្នុង​លោក​នេះ​អោយ​ចូល​គ្រប់គ្រង​ក្រុមហ៊ុន​បណ្តាញ​សង្គម​ដែល​កំពុង​តស៊ូ​ត្រដាបត្រដួស​ក្រោយកើតរឿង​ក្តីក្តាំ​គ្នាអស់ពេល​ប្រាំ​មួយខែ​ជុំវិញកិច្ចព្រមព្រៀង​ទិញ​លក់​នេះ​។​

ឥឡូវ​ម្ចាស់​ភាគហ៊ុន​នឹង​ចំណាយ​៥៤,២០​ដុល្លារ​ក្នុង​មួយ​ភាគហ៊ុន ហើយ​ទ្វី​ត​ធឺ​(Twitter)​នឹង​ដំណើរការ​ជា​ក្រុមហ៊ុន​ឯកជន​មួយ​។​

​ការ​ទិញយកបាន​នេះ​នឹង​បញ្ចប់​រឿងរ៉ាវ​ដែល​បាន​ចាប់ផ្តើម​កាលពី​ខែ​មករា​ជាមួយនឹង​ការប្រមូលទិញ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​បណ្តាញ​សង្គម​នេះ​ពី​មហាសេដ្ឋី​ក្រុមហ៊ុន​រថយន្ត​អគ្គិសនី​ថេ​សឡា ភាព​ក្រេវ​​ក្រោធ​ខ្លាំង​របស់​លោក​ជុំវិញ​កិច្ចព្រមព្រៀង​គ្រប់គ្រង​និង​បញ្ចូល​វា​នៅ​ទីបំផុត ។

​កាលពី​ថ្ងៃ​៤​តុលា លោក​ម៉ា​សបាន​យល់ព្រម​បន្ត​ដំណើរការ​លក្ខខណ្ឌ​ដើមនៃកិច្ចព្រមព្រៀងទិញ​ហើយ​ចៅក្រម​តុលាការ​បាន​ទុកពេល​អោយ​ភាគី​ទាំង​ពីរ​បញ្ចប់​កិច្ចព្រមព្រៀង​ទិញ​លក់​នៅ​យ៉ាងយូរ​ត្រឹម​ថ្ងៃ​២៨​តុលា​។​កាលកំណត់​​នេះ​ត្រូវបាន​បំពេញ ដោយ​ឥឡូវ​លោក​ម៉ាស​ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត​Tesla​និង​ក្រុមហ៊ុន​អវកាស​SpaceX​នឹង​បន្ថែម​ការគ្រប់គ្រង​លើ​Twitter​មួយទៀត​។​

​បើ​តាម​សារព័ត៌មាន​ នាយក​ប្រតិបត្តិ​ចាស់​លោក​ប៉ា​រ៉ា​ក អាហ្ក្រាវ៉ា​ល់​(Parag Agrawal)​ស្ថិត​ចំណោម​នាយក​ប្រតិបត្តិ​ផ្សេងទៀត​ដែល​នឹង​ត្រូវ​ចាកចេញ​ភ្លាមក្រោយ​ម៉ាស​ចូល​កាន់កាប់​៕

​នាយក​ប្រតិបត្តិ​ចាស់​លោក​ប៉ា​រ៉ា​ក អាហ្ក្រាវ៉ា​ល់ (ឆ្វេង)និង​លោក​អ៊ី​ឡុន ម៉ាស​