ដោយ៖តារារិទ្ធ(ភ្នំពេញ)កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជាបាន ចាប់ផ្តើមពិភាក្សាលើរបៀបវារៈស្តីពី “សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២” នាព្រឹកថ្ងៃទី ២៨ ខែ តុលា ២០២២ នេះ ។

សេចក្តីព្រាងច្បាប់នេះបង្ហាញពីការសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗក្នុងការអនុវត្តគោលនយោបាយនិងវិធានការពាក់ព័ន្ធនានា ក្នុងក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចនិងក្រប ខ័ណ្ឌថវិកាឆ្នាំ២០២១ដូចខាងក្រោម៖

១.លទ្ធផលនៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសកលលោក និងតំបន់បន្តវិវត្តយ៉ាងលឿន ដែលបង្ក ឡើងដោយសារការបំប្លែងខ្លួនថ្មីៗជាច្រើនប្រភេទនៃវីរុសកូវីដ-១៩ ក្នុងនោះ មេរោគដែលតា ដែលមានសមត្ថភាពចម្លងខ្ពស់និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនកាន់ តែខ្លាំងជាងមុនហើយបានដាក់ចេញនូវវិធានការបិទខ្ទប់ និងវិធានការរដ្ឋបាលរឹតត្បិតយ៉ាងបន្ទាន់។ នៅក្នុងការលំបាកនេះនយោបាយអាទិភាពរាជរដ្ឋាភិបាលបានតម្កល់គុណ តម្លៃនៃសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូបជាចម្បងពោលគឺការកំណត់យកនូវការប្រយុទ្ធការពារអាយុជីវិត និងការរក្សាលំនឹងជីវភាពប្រជាជនជាអាទិភាពខ្ពស់បំផុត ទន្ទឹមនឹងការគាំទ្រនិងរក្សាលំនឹងសកម្មភាពសេដ្ ឋកិច្ចប្រកបដោយចីរភាព ។ កម្ពុជារក្សាបានល្អនូវលំនឹងជីវភាពប្រជាជន និងស្ថិរភាពសង្គម ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចព្រមទាំងស្ថិរ ភាពហិរញ្ញវត្ថុ និងការបន្តជំរុញការអនុវត្តការកែទម្រង់រចនាសម្ព័ន្ធក្នុងលក្ខណៈបន្ទាន់នៅតាមការដ្ឋានចាំបាច់នានា។

លទ្ធផលនៃការអនុវត្តក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ២០២១ក្នុងបរិការណ៍ដែលកម្ពុជាពុំទាន់មានករណីឆ្លងសហគមន៍នៃជំងឺកូវីដ-១៩ក្នុងទ្រង់ទ្រាយធំច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការ គ្រប់គ្រងឆ្នាំ២០២១ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋាននៃសូចនាករសំខាន់ៗដូចខាងក្រោម៖

– កំណើនសេដ្ឋកិច្ចតាមថ្លៃថេរ បានព្យាករថាស្ថិតក្នុងរង្វង់៣,៥ភាគរយ ។- ផ.ស.ស. សម្រាប់មនុស្សម្នាក់រំពឹងថានឹងកើនឡើងដល់១ ៧៧១ដុល្លារអាម៉េរិក ។- អតិផរណាប្រចាំឆ្នាំស្ថិត ក្នុងរង្វង់៣,១ ភាគរយ ។- អត្រាប្តូរប្រាក់រៀល ស្ថិតក្នុងរង្វង់៤ ០៦៥រៀល ក្នុងមួយដុល្លារអាម៉េរិក ។- ឱនភាពគណនីចរន្តត្រូវបានរំពឹងថានឹងមានទំហំប្រមាណ១៧,៣%នៃ ផ.ស.ស.
។- ទុនបម្រុងអន្តរជាតិត្រូវបានប៉ាន់ស្មានថានឹងកើនឡើងដល់១៦ ៩៨១លានដុល្លារអាមេរិកសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញក្នុងអត្រា៣,០ភាគរយទាបជាងការព្យាករក្នុងក្រប ខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ចនេះបន្តិចដោយសារការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ២០២១”គួបផ្សំនឹងការលេចចេញនូវវីរុសបំប្លែងខ្លួនប្រភេទថ្មី ដូចជា អូមីក្រុងជាដើមទាំង ក្នុងបរិការណ៍សកល តំបន់និងក្នុងស្រុកដែលធ្វើឱ្យប៉ះពាល់ជាពិសេសលើអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន និងវិស័យគាំទ្រទសចរណ៍ផ្សេងទៀត។

ទោះជាយ៉ាងណាកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២១ ជារួមត្រូវបានរួមចំណែកទ្រទ្រង់ដោយការងើបឡើងវិញនៃតម្រូវការសកល និងការកើនឡើងនៃថ្លៃកសិផលលើទីផ្សារអន្តរជាតិ។ និន្នាការវិជ្ជមានទាំងនេះបានផ្ដល់ភាពល្អប្រសើរនិងគាំទ្រដល់វិស័យនិងអនុវិស័យដែលពឹងផ្អែកលើការនាំចេញ រួមមាន អនុវិស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរនិងវិស័យ កសិកម្ម។

ការអនុវត្តតាមវិស័យនីមួយៗបង្ហាញថាវិស័យកសិកម្មជារួម សម្រេចបានកំណើនល្អប្រសើរក្នុងរង្វង់១,១ភាគរយក្នុងឆ្នាំ២០២១ដោយសារកំណើនល្អប្រសើរនៃអនុវិស័យដំណាំ និងអនុ វិស័យចិញ្ចឹមសត្វខណៈដែលអនុវិស័យនេសាទមានកំណើនអវិជ្ជមាន។

លទ្ធផលទទួលបានពីការអនុវត្តថវិកាឆ្នាំ២០២១សម្រាប់គាំទ្រអាទិភាពគោលនយោបាយការអនុវត្តថវិកាឆ្នាំ២០២១បានរួមចំណែកគាំទ្រដល់ការអនុវត្តអាទិភាពគោលនយោបាយ សំខាន់ៗដូចខាងក្រោម៖

– បន្តពង្រឹងសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ។- បន្តរក្សាលំនឹង និងជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍នៃការរាតត្បាតនៃជំងឺកូវីដ-១៩និងទប់ ទល់ផលប៉ះពាល់នៃជំងឺដ៏កាចសាហាវនេះតាមរយៈការជំរុញការនាំចេញឱ្យអស់ពីសក្ដានុពលនិងងាកពីការពឹងផ្អែកទាំងស្រុងលើតម្រូវការខាងក្រៅមកពឹងផ្អែកមួយចំនួនលើ តម្រូវការក្នុងស្រុក ។- បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យម ប្រកបដោយបរិយាបន្ន ។- បន្តអនុវត្តក្របខ័ណ្ឌ ចំណាយអន្តរាគមន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខនិងហានិភ័យនា នាប្រកបដោយប្រសិទ្ធភាពទាំងក្នុងកម្រិតវិភាជន៍និងប្រតិបត្តិការ ។- គាំទ្រដល់ការអនុវត្ត កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល២០២១-២០២៣ ។- ជំរុញការអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ ។-គាំទ្រការអនុវត្តកម្មវិធីជាតិកំណែទម្រ ង់រដ្ឋបាលសាធារណៈកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដោយរួមបញ្ចូលនូវការបង្កើនប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាទាំងថ្នាក់ជាតិនិងថ្នាក់ក្រោ មជាតិនិងការជំរុញអនុវត្តដោយម៉ត់ចត់នូវយុទ្ធសាស្រ្តគ្រប់គ្រងបំណុលសាធារណៈ កម្មវិធីកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនិងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។-ពន្លឿនការអនុវត្តឱ្យបានខ្លាំងក្លានូវវិធានការនៃគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥ -២០២៥ តាមរយៈការបន្តគាំទ្រការអភិវឌ្ឍវិស័យឯកជននិងសហគ្រាសធុនតូច និងមធ្យមជាមួយនឹងវិធានការជាក់លាក់ក៏ដូចជាតាមរយៈការបន្តវិនិយោគសាធារណៈលើការ អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ រូបវន្តលើការតភា្ជប់ក្នុងវិស័យដឹកជញ្ជូនថាមពលនិងឌីជីថល ។- បន្តជំរុញការអភិវឌ្ឍធនធានមនុស្ស តាមរយៈការលើកកម្ពស់គុណភាពអប់រំនិងការ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទាំងកម្រិតទាប មធ្យម និងខ្ពស់ ព្រមទាំងសុខុមាលភាពសង្គម ដើម្បីផ្គត់ផ្គង់ពលករជំនាញប្រកបដោយផលិតភាពខ្ពស់ឱ្យបានគ្រប់ គ្រាន់ទៅតាមតម្រូវការទីផ្សារ។- ជំរុញការធ្វើពិពិធកម្មផលិតកម្ម គោលដោនិងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ។-បន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មដោយផ្តោតលើការបង្កើនផលិត ភាពពិពិធកម្មការ កែច្នៃកសិផល និងពាណិជ្ជូបនីយកម្ម ។

២.ការវាយតម្លៃលទ្ធផលនៃការអនុវត្តថវិកាឆ្នាំ២០២១

– ផ្នែកចំណូលថវិកា៖ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ បានរំខាននិងបន្ទច់បង្អាក់យ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកព្រមទាំងបានបង្ហា ញនូវបច្ច័យអវិជ្ជមានកាន់ តែច្បាស់តាមរយៈការធ្លាក់ចុះនៃលទ្ធផលនៃការប្រមូលចំណូលក្នុងស្រុកក្នុងឆ្នាំ២០២១ធៀបនឹងចំណូលក្នុងស្រុកដែលប្រមូលបានក្នុងឆ្នាំ២០២០។ទោះបីជាក្នុងឆ្នាំ២០២១ ការប្រមូល ចំណូលក្នុងស្រុកជារួម សម្រេចបានទាបជាងលទ្ធផលក្នុងឆ្នាំ២០២០ លទ្ធផលនេះសម្រេចបានខ្ពស់ជាងការគ្រោងទុកក្នុងច្បាប់ហិរញ្ញវត្ថុប្រមាណ៦,៤ភាគរយដែលឆ្លុះបញ្ចាំងពីកិច្ច ខិតខំប្រឹងប្រែងរបស់រដ្ឋបាលចំណូលសារពើពន្ធនិងចំណូលមិនមែនសារ ពើពន្ធនិងបានចូលរួមផ្ដល់លទ្ធភាពថវិកាក្នុងការបំពេញតម្រូវការនៃចំណាយសាធារណៈក្នុងការធ្វើអន្តរាគមន៍និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាក្នុងការគ្រប់គ្រងលើ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១”ព្រមទាំងបន្តរក្សាបាននូវចីរភាពនៃហិរញ្ញវត្ថុ សាធារណៈ។

– ផ្នែកចំណាយថវិកា៖ចំណាយសរុបថវិការដ្ឋ ក្នុងឆ្នាំ២០២១ អនុវត្តបានប្រមាណ ស្មើនឹង៩៨,១ភាគរយនៃច្បាប់ហិរញ្ញវត្ថុ និងកើនឡើង៩,៨ភាគរយ ធៀបនឹងឆ្នាំ២០២០។កំណើនគួរ ឱ្យកត់សម្គាល់នៃចំណាយចំណាយគឺដោយសារការកើនឡើងខ្ពស់នៃចំណាយអន្តរាគមន៍ទាំងផ្នែកសង្គម-សេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកដើម្បីរក្សាលំនឹងជីវភាពប្រជាជនជា ពិសេសសម្រាប់ប្រជាជនក្រីក្រនិងអ្នកបាត់បង់ការងារនិងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្នុងបរិការណ៍កម្ពុជាបានប្រឈមនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

៣.សេចក្តីសន្និដ្ឋាន៖ថវិកាឆ្នាំ២០២១ ត្រូវបានគិតគូររៀបចំ និងអនុវត្តក្នុងបរិការណ៍នៃវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីតម្រង់ការប្រើប្រាស់ធនធានសម្រាប់ទ្រទ្រង់ដល់និរន្តភាពនៃប្រតិបត្តិការរបស់រដ្ឋនិងសម្រាប់ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជានិងជីវភាពរបស់ប្រជាជនព្រមទាំងការស្តារនិងជំរុញការងើ បឡើងវិញនូវកំណើនសេដ្ឋកិច្ចក៏ដូចជាដើម្បីសម្រេចនូវគោលដៅសំខាន់ៗនកម្មវិធីនយោបាយយុទ្ធសាស្តចតុកោណដំណាក់កាលទី៤និងផនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣។សរុបមកថវិកាឆ្នាំ២០២១ត្រូវសន្និដ្ឋានថាជាគោលនយោបាយដ៏មានប្រសិទ្ធភាពដែលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈ មនិងហានិភ័យផងទាំងក្នុងនិងក្រៅប្រទេសហើយត្រូវបានប្រសិទ្ធនាមថាជា“ថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជនរក្សាលំនឹងសង្គមសេដ្ឋកិច្ចនិងជីវភា ពរបស់ប្រជាជនព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះ ទៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញនៅក្រោ យពេលស្រាកស្រាន្តពីវិបត្តិនៃជំងឺកូវីដ -១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានាសុខសន្តិភាពស្ថិរភាពសង្គម និងចីរភាពនៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន ៕