ដោយ៖តារារិទ្ធ(ភ្នំពេញ)បន្ទាប់ពីបានអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣” និង “សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅ​ របស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២”កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាបានអនុម័ត“សេចក្តីព្រាងកម្មវិធីឪវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០ឮ២៣ -២០២៥”

“សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២៣-២០២៥” មានគោល បំណងនិងដំណើរការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩- ២០២៣ កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២៣-២០២៥ ត្រូវបានរៀបចំឡើងដោយមានការគិតគូរដល់កត្តាចម្បងនិងស្ថានភាពជាក់ស្ដែងពីរសំខាន់ៗពោលគឺ ទី១.ការបង្ហាញពីទិន្នន័យនៃគម្រោងវិនិ យោគដែលមានអាទិភាពខ្ពស់របស់ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាដែលជាគោ លនយោបាយមានចែងនៅក្នុងយុទ្ធសាស្រ្ ដចតុកោណដំណាក់កាលទី៤និងជាផែនទីចង្អុលផ្លូវសម្រាប់ការអនុវត្តគោលនយោបា យដែលមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ។

កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២៣-២០២៥ ដែលមានតម្លៃសរុបប្រចាំឆ្នាំប្រមាណ៣០៦៧លានដុល្លារអាមេរិក ត្រូវបានរៀបចំឡើងដោយផ្អែកលើតម្រូវ ការចំណាយសរុបសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ដើម្បីឱ្យបានស្របតាមស្ថាប័នភាពជាក់ស្ដែងនៃការប្រែប្រួលថ្លៃទំនិញ និងអតិផរណាហើយក៏ផ្អែកលើបរិមាណហិរញ្ញ ប្បទានសហប្រតិបត្តិការដែលដៃគូអភិវឌ្ឍធ្លាប់បានសន្យា។

– វិធីសាស្រ្តកែសម្រួលត្រូវបានយកមកអនុវត្តក្នុងការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២៣ -២០២៥ដែលក្នុងនោះ“គម្រោងកំពុងដំណើរការ”គឺជាគម្រោងដែល កំពុងត្រូវបានអនុវត្តឬមានកិច្ចសហការនិងសម្របសម្រួលជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាលហើយការអនុវត្តគម្រោងទាំងនោះនឹងត្រូវបន្តនៅក្នុងអំឡុងពេលនៃកម្មវិធីវិនិយោ គសាធារណៈ៣ឆ្នាំរំកិល ២០២៣-២០២៥ និង “គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ ឬគម្រោងថ្មី” ដែលនឹងត្រូវអនុវត្តក្នុងអំឡុងពេលនៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥។

ក្រសួងផែនការបានធ្វើការវិភាថវិកាសម្រាប់កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២៣-២០២៥ដោយមានមូលដ្ឋាននៃលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖

– ការវិភាជសរុបសម្រាប់វិស័យដល់គម្រោងកំពុងដំណើរការ និងគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ត្រូវមានសង្គតិភាពជាមួយការវិភាជតាមវិស័យដែលមានចែងនៅក្នុងផែន ការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣។- អាទិភាពទីមួយគឺការវិភាជថវិកាដែលមានដល់បណ្ដាគម្រោងកំពុងដំណើរការដើម្បីបន្តការអនុវត្តនិងបញ្ចប់ការអនុវត្ត។- តុល្យ ភាពថវិកាដែលនៅសល់នឹងត្រូវធ្វើការវិភាជដល់គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ.ដោយផ្អែកលើ៖ អាទិភាព នៃគម្រោងដែលកំណត់ដោយក្រសួងស្ថាប័ន ។គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ទាំងឡាយណាដែលជាគម្រោងសម្រាប់អនុវត្តយុទ្ធសាស្ត្រតាមវិស័យរបស់ក្រសួងស្ថាប័នដើម្បីធ្វើឱ្យសម្រេចបានទិសដៅគោលនោយោបាយអាទិភាពនៃយុទ្ធសាស្ដ្រចតុ កោណដំណាក់កាលទី៤ និងអាទិភាពដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ។ ព័ត៌មានដែលក្រសួងស្ថាប័នបានផ្ញើមកក្រសួងផែនការស្ដីពីស្ថាន ភាពសក្ដានុពលក្នុងការសន្យាផ្ដល់ ហិរញ្ញប្បទានដល់គម្រោងសម្រាប់អភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។ព័ត៌មានដែលក្រសួងស្ថាប័នបានផ្ញើមកក្រសួងផែនការស្ដីពីស្ថានភាពសក្តានុ ពលក្នុងការសន្យាផ្ដល់ហិរញ្ញប្បទានដល់ គម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ។ កិច្ចពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីពិនិត្យនិងកែសម្រួលឡើងវិញនូវការសន្យាផ្តល់ ថវិកាពីកញ្ចប់ថវិកាជាតិនិងលទ្ធផលនៃកិច្ចពិភាក្សារវាងក្រសួង ស្ថាប័នជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងការរៀបចំផែនការយុទ្ធសាស្រ្ដថវិកាសម្រាប់ក្រសួងស្ថាប័ននីមួយៗ។

ក្នុងចំនួនគម្រោងសរុប ៦៦៣គម្រោង នៃកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៣-២០២៥ នេះមានចំនួន ១៨៩គម្រោង ជាគម្រោងកំពុងដំណើរការដែលត្រូវការទុនចំនួន ៥ ១០៦ លានដុលា្លរអាមេរិកនិងចំនួន ៤៧៤គម្រោងជាគម្រោងសម្រាប់អនុវត្ត ផ.យ.អ.ជ. ដែលត្រូវការទុនចំនួន ៤ ១១៥លាន ដុល្លារអាមេរិក។

កម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២៣-២០២៥ ទៅតាមវិស័យដូចបានកំណត់នៅក្នុង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៣-២០២៥ រួមមាន៖

១៣,៤ភាគរយនៃតម្រូវការចំណាយវិនិយោគសាធារណៈសរុប សម្រាប់អនុវត្តគម្រោងក្នុងវិស័យសង្គមកិច្ច។ ៤៣,៦ ភាគរយ នៃតម្រូវការចំណាយវិនិយោគ សាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេដ្ឋកិច្ច។ ៣៧,៤ភាគរយនៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ។ ៥,៦ភាគរយនៃតម្រូវការ ចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេវានិងកម្មវិធីអន្តរវិស័យ។

ជាការសន្និដ្ឋានដោយឈរលើក្របខ័ណ្ឌទស្សនៈរួមមួយ ដែលកំណត់ពីតួនាទីដ៏សំខាន់មិនអាចខ្វះបាន នៃការវិនិយោគក្នុងការជំរុញកំណើនសេដ្ឋកិច្ចយើងអាចធ្វើសេចក្តីសន្និដ្ឋាន ជារួមបានថាការធានាឱ្យមាននូវកម្មវិធីវិនិយោគសាធារណៈមួយដែលនឹងត្រូវរួមចំណែកក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិទាំងមូលក៏ដូចជាធ្វើជាឧបករណ៍ផ្នែកគោលនយោ បាយសម្រាប់ប្រែក្លាយគោលនយោបាយអាទិភាពជាតិឱ្យទៅជាការពិតជាក់ស្ដែងគឺជាប្រការចាំបាច់នៅក្នុងដំណើរការនៃការរៀបចំគោលនយោបាយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។

ក្នុងបរិការណ៍នេះដើម្បីសម្រេចបាននូវចំណុចដៅនៃកំណើនម៉ាក្រូសេដ្ឋកិច្ចជារួមនិងតាមវិស័យនៅក្នុងដំណាក់កាលផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ការធ្វើឱ្យកម្ម វិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលក្លាយជាឧបករណ៍ផ្នែកគោលនយោបាយសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ តាមរយៈការស្នើឡើងនូវគម្រោងវិនិ យោគសាធារណៈដែលអាចឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនិងការតម្រឹមតម្រង់ធនធានអភិវឌ្ឍន៍ដ៏មានកម្រិតរបស់យើងមកជាមួយនឹងអាទិភាពរបស់ផែន ការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ទាមទារឱ្យមានការបន្តយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការធានានូវគុណភាពនៃព័ត៌មានស្ដីពីគម្រោងវិនិយោគសាធារណៈ ដែលក្រសួង ស្ថាប័នត្រូវផ្តល់មកក្រសួងផែន ការសម្រាប់ការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ៕