សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨

1079
ចែករម្លែក

​ដោយ : វិបុល / ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​០២ ខែកក្កដា​នេះ រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន សែន​សុខ​

​ស្ពាន អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែន សុខ ហៅ​ស្ពាន​អាកាស​ផ្សារ​ដី​ហ៊ុយ ដែលជា​ស្ពាន អាកាស​ទី​៥​នៅក្នុង​រាជធានី​ភ្នំពេញ​ប​សម​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​០២ ខែ កក្កដា ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​គម្រោង​សាងសង់​ស្ពាន​អាកាស​មិត្តភាព​កម្ពុជា​-​ចិន​សែន​សុខ មាន​ប្រវែង​សរុប​៩៤២​ម៉ែត្រ ទទឹង​១៦,៥​ម៉ែត្រ ក្នុងនោះ​តួ​ស្ពាន មាន​ប្រវែង​៦១០​ម៉ែត្រ និង​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​សងខាង ប្រវែង​សរុប​៣៣២​ម៉ែត្រ ដោយ​ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់​១០​សង់ទីម៉ែត្រ ៕

*​ប្រធាន គ​.​ជ​.​ប អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ឲ្យ​គោរព​ច្បាប់​

​ប្រធាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ បេក្ខជន អ្នកគាំទ្រ​នៃ​គណបក្សនយោបាយ​ទាំងអស់ ត្រូវតែ​អនុវត្តតាម​វិធាន បទ​ប្បញ្ញត្តិ និង​គោលការណ៍​ដែល​ចែង​ក្នុង​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​ទាំងអស់ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត ត្រូវ​សម្របសម្រួល​ទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យ​គណបក្សនយោបាយ​នីមួយៗ អាចអនុវត្ត​កម្មវិធី និង​ការហែក្បួន​ឃោសនាបោះឆ្នោត​របស់ខ្លួន​ប្រព្រឹត្តទៅ ដោយ​ស្មើភាព​គ្នា​។​

​ការអំពាវនាវ​របស់​ប្រធាន​គ​.​ជ​.​ប បាន​ធ្វើឡើង​បន្ទាប់ពី​យុទ្ធនាការ​នៃ​ការឃោសនាបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។ ការឃោសនា​បោះឆ្នោត គឺមាន​រយៈពេល​២១​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៧ ខែកក្កដា រហូតដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ ៕

*​បច្ចុប្បន្ន​ភ្នាក់ងារ​ធានារ៉ាប់រង​ជា​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កើនឡើង​ដល់​១៣​ក្រុមហ៊ុន​នៅ​កម្ពុជា​

​ខណៈ វិស័យ​ធានារ៉ាប់រង​កំពុង​បោះជំហាន​ទៅមុខ​ដោយ​ភាពរឹងមាំ គិត​ចាប់ពី​ឆ្នាំ​២០១២ រហូតមកទល់​បច្ចុប្បន្ន មាន​ភ្នាក់ងារ​ធានារ៉ាប់រង​ដែលជា​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​កើន​ឡើងដល់​ចំនួន​១៣​ក្រុមហ៊ុន កំពុង​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា​។ នេះ​ការបញ្ជាក់​របស់​មន្ត្រីជាន់ខ្ពស់​នៃ​កម្ពុជា ៕

*​ផ្ទះ​ប្រជាពលរដ្ឋ​១០​ខ្នង​នៅក្រោយ​រោងចក្រ​អគ្គីសនី​ទី​២ ត្រូវបាន​អគ្គិភ័យ​ឆេះ​

​គ្រោះ អគ្គីភ័យ​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​១០​ខ្នង​ទាំង​កណ្ដាល​អា​ធ្រា​ត្រ និង​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ចេញ​រថយន្ដ ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​យ៉ាង​ញាប់ដៃ​ញាប់ជើង កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០២ ខែ​កក្ដ​ដា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​ទួល​រការ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ៕

* ម្តាយ​វាយ​កូន​មាន​ជំងឺសរសៃប្រសាទ​ស្លាប់​ក្នុង​បន្ទប់ទឹក​

ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ម្នា​ក់មាន​ជំងឺសរសៃប្រសាទ ត្រូវបាន​ម្តាយ ដែលមាន​សតិ​មិន​ប្រក្រតី​វាយ​ស្លាប់​ក្នុង​បន្ទប់ទឹក​ដែល​ម្តាយ​និង​កូនរង​គ្រោះ មាន​ជំងឺ​ដូចគ្នា ។ ក្រោយពី​សម្លាប់​កូន​ខ្លួនឯង​រួច​ក៏​ដើរទៅ​ប្តឹង​ប៉ូលីស ទៀត​។ ហេតុការណ៍​បានកើត​ឡើង​ស្ថិតនៅ​បន្ទប់​ជួល​លេខ​២៣ ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​ព្រឹក ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម