​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ខ្សែការពារ ប៉ា​ប្លូ ម៉ា​រី (Pablo Mari) របស់​ក្រុម​កាំភ្លើង​ធំ Arsenal កំពុង​ត្រូវបាន​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បន្ទាប់ពី​កីឡាករ​រូបនេះ​ត្រូវគេ​ចាក់​​នៅក្នុង​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង​មី​ឡង់ (Milan) របស់​អ៊ីតាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​តុលា​។​

​កីឡាក​រវ័យ ២៩ ឆ្នាំ ដែល​បច្ចុប្បន្ន​កំពុង​ខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​នៅ​ក្លិប Monza ឥឡូវ​នេះ​កំពុង​ជាសះស្បើយ ខណៈ​របាយការណ៍​ក្នុងស្រុក​បង្ហាញ​ថា​ជនរ​ង​គ្រោះ​ម្នាក់​ក្នុងចំណោម​ជនរងគ្រោះ​ប្រាំ​​មួយ​នាក់​បាន​ស្លាប់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​ភ្លាមៗ​បន្ទាប់​ពី​ការ​ចាញ់ ២-០ ក្នុង Europa League របស់​ពួកគេ​នៅឯ​ទឹកដី​របស់ PSV Eindhoven ក្រុម​កាំភ្លើង​ធំ Arsenal បាន​ផ្តល់​ព័ត៌មាន​ថ្មីៗ​អំពី​ស្ថានភាព​របស់​ម៉ា​រី​។​

​សេចក្តីថ្លែងការណ៍​សរ​សេ​រថា “​យើងទាំងអស់គ្នា​មាន​ការភ្ញាក់ផ្អើល​ជា​ខ្លាំង​នៅពេល​ដែល​បាន​ឮដំណឹង​ដ៏​គួរឱ្យ​ភ័យខ្លាច​អំពី​ការចាក់​នៅក្នុង​ប្រទេស​អ៊ីតាលី​ដែល​បាន​បណ្តាលឱ្យ​មនុស្ស​មួយចំនួន​​ចូល​ដេក​ក្នុង​មន្ទីរពេទ្យ​រួមទាំង​ខ្សែការពារ​កណ្តាល​ខ្ចី​ជើង ប៉ា​ប្លូ ម៉ា​រី របស់​យើង​ផងដែរ​”​។​

“​យើង​បាន​ទាក់ទង​ជាមួយ​ភ្នាក់ងារ​របស់​ប៉ា​ប្លូ ដែល​បាន​ប្រាប់​យើង​ថា​គាត់​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ហើយ​មិន​របួស​ធ្ងន់ធ្ងរ​ទេ​។ យើង​សូម​ចូលរួម​សោកស្តាយ​ជាមួយ​ប៉ា​ប្លូ​និង​ជនរងគ្រោះ​ផ្សេង​ទៀត​នៃ​ឧបទ្ទវហេតុ​ដ៏​គួរ​ឱ្យ​ភ័យខ្លាច​នេះ​”៕

ប៉ា​ប្លូ ម៉ា​រី រង​របួសស្រាល​ក្នុង​ហេតុការណ៍​ចាក់​មនុស្ស​នៅ​ផ្សារ​ទំនើប​ក្នុង​ក្រុង​មី​ឡ​ង់