ដោយ៖រ៉ាម៉ន/ភ្នំពេញ ៖ លោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក បានស្នើអោយរដ្ឋបាលខណ្ឌទួលគោក ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ពិសេសនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខណៈដែលប្រទេសកម្ពុជាយើងត្រូវធ្វើជា ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២នេះ។
ការស្នើបែបនេះរបស់លោកម៉ែន សិរីបានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ តុលាឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤១របស់ក្រុមប្រឹក្សាខណ្ឌទួលគោកនៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោកម៉ែន សិរីប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និងលោកកែវ សុភាអភិបាលរងខណ្ឌទួលគោក។
លោកម៉ែន សិរីបានមានប្រសាសន៍លើកឡើងថា៖ នៅប៉ុន្មានថ្ងៃខាងមុខនេះ ប្រទេសកម្ពុជាយើងនឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ។ ដូច្នេះទេ លោកស្នើអោយមន្ត្រីរបស់ខណ្ឌ សង្កាត់ និងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ អោយបានល្អប្រសើរ ពិសេសនៅលើបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ដែលជាផ្លូវ ប្រតិភូឆ្លងកាត់។
ក្នុងកិច្ចប្រជុំនោះដែរ លោកកែវ សុភាអភិបាលរងខណ្ឌទួលគោក ក៏បានមានប្រសាសន៍លើកឡើងផងដែរថា៖ ក្នុងនាមរដ្ឋបាលខណ្ឌទួលគោក សូមថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលបានប្រើសម្តីប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះចេស្តាព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីនិងបានអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការ ច្បាប់ឱ្យបានម៉ឺងម៉ាត់ជាទីបំផុតទៅលើជនក្បត់ជាតិ៣ជំនាន់និងរត់ចោលស្រុករូបនេះ ព្រមទាំងបក្សពួកដែលបានចូលរួមចំណែកគាំទ្រចំពោះការប្រមាថអង្គព្រះមហាក្សត្រដោយមិនអាចលើកលែងបានឡើយ៕/PC