​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មនុស្ស​យ៉ាង​ហោច​ណាស់​៣១​នាក់​បាន​ស្លាប់​និង​ប្រាំ​បួននាក់​ទៀត​កំពុង​បាត់​ខ្លួន​ដោយ​ទឹកជំនន់​និង​ការបា​ក់ដី​សង្កត់​បង្កឡើង​ដោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅក្នុង​ខេត្ត​ភាគ​​ខាងត្បូង​មួយ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ នេះ​បើ​តាម​ការបញ្ជាក់​ពី​ពួក​មន្ត្រី​កាលពី​ថ្ងៃ​សុក្រ​។​

​មន្ត្រី​តំបន់​ម្នាក់​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​អោយ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា អ្នកភូមិ​២៦​នាក់​បាន​ស្លាប់​ដោយ​ទឹកជំនន់​និង​ការបា​ក់ដី​សង្កត់​នៅ​ទីប្រជុំជន ដា​ទូ ប្លាស ស៊ីន​ស៊ូ​អា​ត​(Datu Blah Sinsuat)​និង​ទីប្រជុំជន​ដា​ទូ អូ​ឌី​ន ស៊ីន​ស៊ូ​អា​ត​(Datu Odin Sinsuat) ហើយប្រាំនាក់ទៀតស្លាប់នៅទីប្រជុំជនយូពី(Upi)​ក្នុង​ខេត្ត​ម៉ា​ហ្គី​ន​ដា​ណាវ​(Maguindanao)​។​

​ក្រុម​ជួយសង្គ្រោះ​មួយ​ត្រូវបាន​បញ្ជូន​ទៅកាន់​ភូមិ​កុល​សម្ពន្ធ​មួយ​នៅ​ជើងភ្នំ​ក្បែរ​ទីប្រជុំជន​ដា​ទូ អូ​ឌី​ន ស៊ីន​ស៊ូ​អាត​ដើម្បី​ពិនិត្យមើល​របាយការណ៍​មួយ​ដែល​ថា ទឹកជំនន់​និង​ការបា​ក់ដី​​វាយប្រហារ​ផ្ទះ​ជា​​ច្រើន​នៅក្នុង​តំបន់​នោះ ។​

​ការ​ធ្លាក់ភ្លៀង​ខ្លាំង​មិន​ធម្មតាបង្កឡើងដោយ​​ព្យុះមួយបាន​បង្ក​ការលិចលង់​នៅ​ទីប្រជុំជន​ជាច្រើន​នៅក្នុង​ខេត្ត​ម៉ា​ហ្គី​ន​ដា​ណាវ​និង​ខេត្ត​ក្បែរ​ខាង​ចាប់​តាំងពី​យប់​ថ្ងៃ​ព្រហស្បតិ៍​។​ទឹកជំនន់​បាន​ឡើង​ភ្លាមៗ​នៅ​តាម​ភូមិ​ទំនាប​ដោយ​​បង្ខំ​អោយ​អ្នកស្រុក​ឡើង​លើ​ដំបូលផ្ទះ​មុន​ទាហាន​និង​ប៉ូលិស​ចូល​ទៅជួយ​សង្គ្រោះ​។​ទោះជា​យ៉ាងណា ទឹកជំនន់​បានចាប់ផ្តើម​ស្រក​នៅ​ថ្ងៃ​សុក្រ​នេះ​៕

​ព្យុះ ណាល់​ហ្គែ​រ បង្ក​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នាំអោយ​ជន់​លិច​ទីប្រជុំជន​ជាច្រើន​នៅក្នុង​ខេត្ត​ម៉ា​ហ្គី​ន​ដា​ណាវ​កាលពី​ថ្ងៃ​សុក្រ​