ដោយ:ជាសីហ:/ភ្នំពេញ: អង្គការស៊ីម៉ាក់បានអះអាងថាគ្រាប់បែកមួយគ្រាប់ដែលជាប្រភេទគ្រាប់បែកទម្លាក់ពីលើយន្តហោះមានទម្ងន់ជាង ២00 គីឡូក្រាមត្រូវបានរកឃើញនៅខេត្តកំពត។

លោក ហេង រតនា អគ្គនាយកអង្គការស៊ីម៉ាក់បានឲ្យដឹងថា គ្រាប់បែកនោះត្រូវបានគេទម្លាក់ពីលើអាកាសមកលិចចូលក្នុងដីដោយរក្សាបានរូបរាងដេីមទាំងស្រុងមិនបែកមិនបាក់ឡើយ។

លោកបានបន្តទៀតថាគ្រាប់បែកនោះជា គ្រាប់បែកទម្លាក់ពីយន្តហោះជាប្រភេទគ្រាប់បែកMK82 ទម្ងន់ប្រមាណ២៣០គីឡូក្រាម សំណល់សង្គ្រាម មានអាយុជាង៥០ឆ្នាំមកហេីយ។

គ្រាប់បែកនោះត្រូវបានរកឃើញនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ភូមិស្រែចែង ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត។ P / N