ដោយ : ប.ជ័យ / បន្ទាយមានជ័យ: នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រីជ័យ ណារីព្រមទាំងក្រុមការងារ បានបន្តនាំយកស្បៀងនិងថវិកាជាអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី គឺគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋចំនួន ៧0គ្រួសារ ដែលធ្លាប់រងគ្រោះទឹកជំនន់ ចាស់ជរា ខ្វះខាត នៅភូមិនាងកេត ៤០គ្រួសារ ភូមិផាស៊ីស្រា៣០គ្រួសារនៃ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ថ្លែងសំណេះសំណាលនាឱកាសនោះ លោក អ៊ុ រាត្រី បានផ្ដាំផ្ញើការសួរសុខទុក្ខពី សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ មិនទុកអោយបងប្អូនប្រជាពលរដ្ឋលំបាកឡើយ។
ហើយក្នុងនាមពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងនិងរដ្ឋបាលខេត្តលោកសូមរំលឹកថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនសម្តេចដែលបានផ្តល់អំណោយស្បៀងនិងថវិកាជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់និងចាស់ជរា ជនប្រឈមការលំបាកជាង៥.០០០គ្រួសារហើយនាកន្កងមក។

ក្នុងនោះសម្តេចតេជោ កាលពីថ្ងៃទី២៣ខែតុលាឆ្នាំ២០២២ បានផ្តល់អំណោយអង្ករ១០០តោន និងថវិកា១០ម៉ឺនដុល្លារ អោយខេត្តរក្សាទុកសម្រាប់បន្តនាំទៅចែកពលរដ្ឋរងគ្រោះបន្តទៀត ។ P / N