​ដោយៈ​សុផល​/​ភ្នំពេញ​៖​ស​ប្តា​ហ៏​ពិភពលោក​លើក​ទី​២​នៃ​ហ្វ្រ​ង់​កូ​ហ្វូ​នី​វិទ្យាសាស្ត្រ​ត្រូវបាន​រៀបចំឡើង​នាពេល​ថ្មីៗ​នេះ​ជាមួយ​ព្រឹត្តិការ​ណ៏​ថ្មី ៖ សមាជ​លើក​ទី​១​នៃ​ក្លិប​យុវជន​និយាយ​ភាសា​បារាំង​។​ព្រឹត្តិការណ៍​នេះ​ផ្តោត​ជា​ចំបង​លើ​ភាព​ទទួលបាន​ការងារ​ធ្វើ​និង​សហគ្រិនភាព​របស់​យុវជន​ដែលជា​ប្រធានបទ​បង្កើត​តាម​អន​ឡាញ​ជាមួយ និង​អ័ក្ស​មួយ​ក្នុង​ចំ​ណោ​អ័ក្ស​សំខាន់ៗ​ជា​យុទ្ធសាស្ត្រ​របស់ ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង​(AUF) ។​

​សមាជ​យុវជន​និស្សិត​និយាយ​ភាសា​បារាំង​លើក​ទី​១​នេះ​រៀបចំឡើង​នៅ​ថ្ងៃទី​២៥​និង​២៦​ខែតុលា​ឆ្នាំ​២០២២​នាទី​ក្រុង​គែរ បាន​ប្រមូលផ្តុំ​បណ្តាញ​ក្លិប​និស្សិត​របស់ AUF និង​ប្រធាន​ក្លិប CLÉF – Clubs Leaders Étudiants Francophones​ទាំងឡាយ​។​ក្លិប​ទាំងនោះ​ត្រូវបាន​បង្កើតឡើង​តាម​ការអំពាវនាវ​ផ្តល់ជូន​បេក្ខភាព​ដែល​បាន​ធ្វើ ឡើង​នា​ខែមិថុនា​ឆ្នាំ​២០២២​ដល់​យុវ​និស្សិត​ទាំងពីរ​ភេទ​ដែល​បាន​ចុះឈ្មោះ​តាម​សាកលវិទ្យាល័យ​ចំនួន​១០០០​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ជា​សមាជិក​របស់ AUF ។​

​ការជួបជុំ​នេះ​បាន​ប្រមូលផ្តុំ​យុវជន​និយាយ​ភាសា​បារាំង​ជាង​១០០​នាក់​មកពី​៥០​ប្រទេស​ដើម្បី​ចូលរួម​ក្នុងការ​ប្រកាស​ជា​ផ្លូវការ​ណ៏​នៃ​ក្លិប​យុវជន​និយាយ​ភាសា​បារាំង CLÉF – Clubs Leaders Étudiants Francophones ដើម្បី​បង្កើត​ទំនាក់ទំនង​បឋម​រវាង​តំណាង​ក្លិប​ទាំងអស់​ក្នុង​គោ​បំណង​សហការ​ណ៏​និង​បង្កើត​បណ្តាញ​ប៉ុន្តែ​ក៏​ដើម្បី​រួមរស់​ជាមួយគ្នា​ដ៏​ស៊ី​ជំរៅ​តាមរយៈ​កម្មវិធី​ដ៏​សំបូរបែប un programme នៃ​សកម្មភាព​និង​ការផ្លាស់ប្តូរ​នានា​ជុំវិញ​ប្រធានបទ « សហគ្រិនភាព​ផ្លូវ​នាំទៅរក​ភាព ជោគជ័យ​តាមរយៈ​ន​វា​នុ​វត្ត​ភាព » ។​

​ជាក់ស្តែង​យុវ​សមាជិក​សមាជិកា​នៃ​អង្គសមាជ​ទាំងអស់​បាន​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ល្បែង​សហគ្រិន​មួយ​ក្នុង​គោលបំណង​សំរេច​អោយបាន​នូវ​លំ​ហាត់​ជា​ក្រុម​និង​ការបង្កើត​ថ្មី​ដើម្បី​ទៅអោយ​ដល់​គោលដៅ​នៃ​ការពិចារណា​ជុំវិញ​បញ្ហា​ប្រឈម​ថ្មីៗ​។ យុវជន​សហគ្រិន​ជាច្រើន​ទទួលបាន​ការគាំទ្រ​ពី AUF នឹង​វិល​ទៅ​ជួបគ្នា​វិញ​ដើម្បី​ចែករំលែក​បទពិសោធន៍​ក៏ដូចជា​ការសាកល្បងរ​បស់​ខ្លួន​ផងដែរ​។​

កម្មវិធី​សមាជ​លើក​ទី​១​នេះ​បានបញ្ចប់​ដោយ​ពិធី​ប្រគល់​រង្វាន់​ជូន​ដល់​ជ័យលាភី​នៃ​ការប្រកួត​ផ្សេងៗ​នានា​សំរាប់​យុវជន​ដែល​បានរៀបចំ​ឡើង​នា​ឆ្នាំ​២០២២​។​
Site de la SMFS.

​ទីភ្នាក់ងារ​ឧ​ត្ត​មសិ​ក្សា​ប្រើប្រាស់​ភាសា​បារាំង​(AUF)​ត្រូវបាន​បង្កើតឡើង​អស់​រយៈពេល​៦០​ឆ្នាំ​មកហើយ​បច្ចុប្បន្ន​គឺជា​បណ្តាញ​សាកលវិទ្យាល័យ​ទី​១​លើ​ពិភពលោក​ដែលមាន​សមាជិក​ចំនួន​១០០០​គ្រឹះស្ថាន​សាកលវិទ្យាល័យ សាលា​បណ្តុះបណ្តាល​ធំៗ និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មាន​វត្តមាន​នៅក្នុង​ប្រទេស​ចំនួន​១២០​ប្រទេស​។​ជា​ស្ថាប័ន​គំរូ​នៃ​ហ្វ្រ​ង់​កូ​ហ្វូ​ន​វិទ្យាសាស្ត្រ​នៅ​ពាសពេញ​ពិភពលោក AUF ជា​អង្គការ​អន្តរជាតិ​មិន​រកប្រាក់​ចំណូល និង​ជា​សំគាល់​ដែលមាន​ទស្សនៈវិស័យ​មួយ​សំរាប់​ការ​អ​ភ​វិ​ឌ្ឍ​ន៍​ប្រព័ន្ធ​អប់រំ​និង​សាកលវិទ្យាល័យ ៖ « គិតគូរ​ជា​សាកល​អំពី​ហ្វ្រ​ង់​កូ​ហ្វូ​នី​វិទ្យាសាស្ត្រ​និង​ប្រតិបត្តិ​ក្នុង​ថ្នាក់​តំបន់​ដោយ​គោរព​ភាពសំបូរ​បែប​ខុសៗ​គ្នា » ៕Ph