អតីត​អភិបាលរង​ខេត្តសៀមរាប ផ្តល់​កង់​៣​គ្រឿង ដល់​សិស្ស​ដែលមាន​ជីវភាព​ក្រីក្រ​នៅ​ស្រុក​ពួក​

2041
ចែករម្លែក
  • 509
    Shares
លោក​បណ្ឌិត​គឹម ឆៃ​ហៀ​ង និង​កូនស្រី​ចែក​កង់​៣​គ្រឿង​ជូន​សិស្ស​ក្រីក្រ​នៅ​ស្រុក​ពួក​ (រូប: បាយ័ន)​

​ដោយ​: បាយ័ន / សៀមរាប​: លោក​បណ្ឌិត គឹម ឆៃ​ហៀ​ង អតីត​អភិបាលរង​ខេត្តសៀមរាប និង​បច្ចុប្បន្ន​ជា​ក្រុមអ្នកច្បាប់​នៃ ក្រសួង​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ទិញ​កង់​ចំនួន​៣​គ្រឿង យកទៅ​ចែកជូន​ដល់​សិស្ស​ក្រីក្រ​ស្ថិតនៅ​ក្នុងស្រុក​ពួក ខេត្តសៀមរាប​។​ពិធី​ប្រគល់​កង់​ដល់​សិស្ស​ក្រីក្រ​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៨​នេះ ជាមួយ​កូនស្រី​របស់លោក​។​

​សិស្ស​ក្រី​ក្រទាំង​៣​នាក់​នេះ​គឺ​កំពុង​សិក្សា​នៅ​សាលាបឋមសិក្សា​គោក​ខ្នាំ​ង ឃុំ​រើ​ល ស្រុក​ពួក ខេត្តសៀមរាប ដោយ​លោក​បណ្ឌិត​យល់ថា ការលំបាក​របស់​ក្មេងៗ ក៏​ជាការ​លំបាក​របស់​ក្រុមគ្រួសារ​លោក​ដែរ ហេតុនេះ​លោក​បាន​ចំនាយ​ប្រាក់​ទិញ​កង់​ចំនួន​៣​គ្រឿង​ជូន​ដល់​សិស្ស​ក្រីក្រ​ទាំងនេះ​។​

​លោក​បណ្ឌិត​គឹម ឆៃ​ហៀ​ង បាន​និយាយថា សិស្ស​ក្រី​ក្រទាំង​៣​នាក់​គឺមាន​ឈ្មោះ កុមារី កឿ​ត ចូ​ន អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​៣ (​ក​), ទី​២ កុមារី ឌុ​ច សី អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៦(​ក​) ,​និង​ទី​៣ កុមារា លីន លុង អាយុ​១៣​ឆ្នាំ រៀន​ថ្នាក់​ទី​៥(​ក​)​។​

​លោក គឹម ឆៃ​ហៀ​ង បាន​និយាយទៀតថា លោក​មិនមាន​ធនធាន​អ្វី​នោះទេ ក្រៅពី​បំរើ​ជា​មន្ត្រីរាជការ​និង​ក្រៅ​ម៉ោង​ធ្វើជា​គ្រូបង្រៀន​នៅ​សាកលវិទ្យាល័យ ដើម្បី​យកប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ ដោយ​លោក លើកឡើងថា កង់​ចំនួន​៣​គ្រឿង​នេះ​គឺមាន​ភាព​តិច​ច​តួច​ស្តួចស្តើង​ប៉ុណ្ណោះ ប៉ុន្តែ​ទឹកចិត្ត​ធំធេង​ជា​ទឹកប្រាក់​ទៅទៀត​។​

​សូមបញ្ជាក់ថា លោក​បណ្ឌិត​គឹម ឆៃ​ហៀ​ង កាលពី​នៅ​ចា​អភិបាលរង​ខេត្តសៀមរាប លោក​ក៏​ជា​ក្រុមការងារ​ចុះជួយ​ពង្រឹង​ស្រុក​ពួក ខេត្តសៀមរាប ដែល​សកម្មភាព​របស់​លោក បាន​ចុះ​មូលដ្ឋាន​ស្រុក​ពួក​អស់​ជាច្រើន​ឆ្នាំ ដែល​ក្នុង​អាណត្តិ​អភិបាលរង​ខេត្ត​អស់​ចំនួន​២​អាណត្តិ​។ បច្ចុប្បន្ននេះ លោក​ទៅ​បំរើការ​ជា​ក្រុមអ្នកច្បាប់​នៅ​ក្រសួង​ទីស្តីការគណៈរដ្ឋមន្ត្រី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម