ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបគម្រប់ ១៨ ព្រះវស្សា (២៩​ តុលា​ ២០០៤​ -​ ២៩​ តុលា​ ២០២២)​ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំសូមថ្វាយព្រះពរបវរមហាប្រសើរ សូមព្រះករុ ណាជាអម្ចាស់ជីវិតលើត្បូង ទ្រង់ព្រះប្រកប ដោយព្រះរាជសុខភាពពេញបរិបូរណ៍ព្រះព លានុភាពមាំមួនក្លៀវក្លាព្រះបញ្ញា ញាណភ្លឺថ្លាវាងវៃព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូនជាចៅរបស់ព្រះអង្គជ្រកកោន ត្រជាក់ត្រជំ សុខដុមរមនា ជាភិយ្យោភាព តរៀងទៅ៕