ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចែក​ស្រូវពូជ ស្បៀងអាហារ និង​ថវិកា ជូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ធំ ចំនួន​ជិត ៧ ពាន់​គ្រួសារ

​ដោយៈ តារា​រិ​ទ្ធ / កំពង់ធំៈ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២២ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ចែក​ស្រូវពូជ ស្បៀងអាហារ និង​ថវិកា ជូន​ប្រជាពលរដ្ឋ ខេត្តកំពង់ធំ ជិត ៧ ពាន់​គ្រួសារ ។ បន្ទាប់មក សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព សំណេះសំណាល ជា មួយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទូទាំង​ខេត្តកំពង់ធំ​ផងដែរ ។