​ដោយៈ តារា​រិ​ទ្ធ / កំពង់ធំៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថាៈ​ ថ្ងៃនេះ គឺជា​ខួប​លើក​ទី​១៨ នៃ​ថ្ងៃ​ឡើង​គ្រង​រាជសម្បត្តិ​របស់ ព្រះមហាក្សត្រ​របស់​យើង​។ ១៨ ឆ្នាំ បាន​កន្លងផុត ជាមួយនឹង​ការរីកចម្រើន​របស់​ប្រទេសជាតិ និង​ប្រជាជន​របស់​យើង​ជាមួយនឹង​ការយក​ព្រះទ័យ​ទុកដាក់ ចំពោះ​សុខទុក្ខ​របស់​ប្រជាជន របស់​ព្រះមហាក្សត្រ​យើង​។

​ខ្ញុំ​សូម​ថ្លែង​នូវ​ការអបអរសាទរ និង​ថ្វាយព្រះពរ​ព្រះអង្គ គង់​ជា​ម្លប់​សម្រាប់​ប្រទេស និង ប្រជារាស្ត្រ​យើង​៕/V​