​ដោយៈ សម្បត្តិ / ភ្នំពេញ​៖ អគ្គិភ័យ បាន​ឆាបឆេះ ផ្សារ​ដេ​ី​ម​អំពិល យ៉ាង​សន្ធោសន្ធៅ និង​បំផ្លាញ​តូប​របស់​អាជីវករ អស់​ចំនួន ១២ តូប អស់ទាំង​ស្រុង ដោយ​បង្ក​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ០៥ និង​១០​នាទី ល្ងាច ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២២ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​បើតាម​របាយការណ៍រ​បស់ មន្ត្រីនគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ បាន​ឲ្យ​ដឹង ថាៈ កម្លាំង​សមត្ថកិច្ច បាន​ប្រើប្រាស់​ឡានទឹក ចំនួន ១២ គ្រឿង ដើម្បី​ចេញមក​ជួយ សង្គ្រោះ ដោយ​ប្រើប្រាស់​ទឹក​អស់ ៧ ឡាន ហើយ​ឡានទឹក​ទាំងអស់នេះ មាន​ទាំង របស់​សមត្ថកិច្ច និង​ក្រុមហ៊ុន​ឯកជន ។​

​ឡានទឹក​ដែល​ចេញ​ជួយសង្គ្រោះ រួមមាន រថយន្ត​ការិយាល័យ​អគ្គិភ័យ រាជធានី​ភ្នំពេញ ចំនួន ៩ គ្រឿង ប្រើប្រាស់​ទឹក​អស់ ៥ ឡាន​, រថយន្ត​អគ្គិភ័យ ផ្សារ​ទំនេ​ី​ប អូ​ឡាំ​ព្យា ចំនួន ២ គ្រឿង ប្រើប្រាស់​ទឹក​អស់ ១​ឡាន និង​រថយន្ត​អគ្គិភ័យ ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន ១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ១​ឡាន​។​

​ចំពោះ​គ្រោះ​អគ្គិភ័យ ខាង​លេ​ី​នេះ បាន​បំផ្លាញ​តូប​អាជីវករ លក់ដូរ​អស់​ចំនួន ១២ តូប ទាំងស្រុង ក្នុងនោះ​ជា​ប្រភេទ ឈេ​ី​ប្រក់​ស័ង្កសី ដែលមាន​ទំហំ ១​ម៉ែត្រ គុណ​នឹង ២ ម៉ែត្រ ។​

​សូមបញ្ជាក់ថា ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុងតែ​ស្រាវជ្រាវ ដោយ​ក្នុងនោះ មិនមាន​អ្នករងរបួស និង​ប៉ះពាល់​ដល់​អាយុជីវិត បងប្អូន​ប្រជាពលរដ្ឋ នោះឡើយ​៕/V​