ដោយៈតារារិទ្ធ/កំពង់ធំ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ថ្លែង ថាកម្ពុជាមិនខ្វះវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋទេ។នៅក្នុងឃ្លាំងនៅសល់ប្រាំបីលានដូស ។

សម្តេចតេជោបន្តថាកម្ពុជានៅសល់វ៉ាក់សាំងចំនួនប្រាំបីលានដូសនៅក្នុងឃ្លាំងគ្រាន់តែប្រទេសចិនបានសន្យានឹងផ្តល់ឱ្យបន្ថែម ២០ លានដូស ហើយ ទើបតែទទួលបានប្រាំលានដូសនៅសល់ ១៥ លានដូសមិនទាន់ឱ្យដឹកមកទេនិង អាមេរិក ក៏ផ្តល់ឱ្យ៧,៥លានដូសទើបតែដឹកមកបានពីរលានដូសនៅសល់៥,៥លានដូសទៀតមិនទាន់ឲ្យដឹកមកព្រោះបើដឹកមកវានឹងខូច។សម្តេចតេជោក៏បានអរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមអនុវត្តបានយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ។
សម្តេចបន្តថាដោយសារការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងអនុវត្តនៅវិធានការ៣កុំ៣ការពារ។ធ្វើឱ្យយើងអាចបើកប្រទេសឡើងវិញបានហើយវិធានការនេះត្រូវបន្តទៅទៀត ។
សម្តេចបន្តថាបើយើងទទួលបានវ៉ាក់ សាំងគ្រប់គ្រាន់ទោះបីយើងឆ្លងក៏វាមិននាំទៅដល់ភាពធ្ងន់ធ្ងរដែរ ។ សម្តេចនៅ តែអង្វរករសូមឱ្យប្រជាពលរដ្ឋទៅទទួលយកវ៉ាក់សាំងដូសជំរុញបន្តទៅទៀត។អ្នកខ្លះទើបតែទទួលបានវ៉ាក់សាំងដូសទីមួយនិងដូសទី២ប៉ុណ្ណោះ។ដូច្នេះត្រូវបន្តទទួលយកដូសទី៣ និងដូសទី ៤បន្តទៀត។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា យើងមិនដឹងថាមេរោគកូវីដ ១៩ វានឹងវិវត្តទៅបែបណាទៀត ។ តើមេរោគនេះវានឹងវិវត្តទៅបែបណាអញ្ចឹងក៏នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩និងអនុវត្តន៍វិធាន ការសុខាភិបាល និង និតិវិធីនៃការទទួ លយកការចាក់វ៉ាក់សាំងបន្តទៀត ៕សរន