សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបាន ថ្លែង ថាកម្ពុជាមិនខ្វះវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋទេ។នៅក្នុងឃ្លាំងនៅសល់ប្រាំបីលានដូស ។គ្រាន់តែប្រទេសចិនបានសន្យានឹងផ្តល់ឱ្យបន្ថែម ២០ លានដូស ហើយ ទើបតែទទួលបានប្រាំលានដូសនៅសល់ ១៥ លានដូសមិនទាន់ឱ្យដឹកមកទេនិង អាមេរិក ក៏ផ្តល់ឱ្យ៧,៥លានដូសទើបតែដឹកមកបានពីរលានដូសនៅសល់៥,៥លានដូសទៀតមិនទាន់ឲ្យដឹកមកព្រោះបើដឹកមកវានឹងខូច។សម្តេចតេជោក៏បានអរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមអនុវត្តបានយ៉ាងល្អក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ៕