អ្នកធ្វើអាជីវកម្ម​នេសាទ តាម​គន្លង​ដាយ ចាប់បាន​ត្រី​ធំ ច្រើន​ប្រភេទ នៅពេល​ចាប់​ផ្តើមដំបូង​

​ដោយៈ ប​.​ខុន / ភ្នំពេញៈ ការធ្វើ​អាជីវកម្ម​នេសាទ​ត្រី តាម​គន្លង​ដាយ ជួល​ពី​រដ្ឋបាល ជលផល នៅតាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ រាជធានី​ភ្នំពេញ អ្នកនេសាទ ចាប់ផ្តើម ចាប់បាន​ត្រី​ធំ ច្រើន​ប្រភេទ ជា​សញ្ញា​បង្ហាញថា ទិន្នផល​ត្រី ឆ្នាំនេះ អាច​នឹង​កើនឡើង តែ​នៅក្នុង​ខ្នើត ត្រូវ​ចាប់បាន​ត្រី​ធំ​នេះ អ្នកធ្វើអាជីវកម្ម មិនទាន់​ហ៊ាន​ទម្លាក់​ដាយ​ចូល​ទន្លេ ក្នុង​រយៈពេល​យូរ​នៅ ឡើយ​ទេ ព្រោះ​ខ្លាច​ដាច់​ដាយ ដោយសារ​ទឹក​នៅ​ហូរ​ខ្លាំង និង​មាន​សំរាម​ច្រើន​ផង​។​