ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ៖ អ្នកប្រដាល់សកលកម្ពុជា ចំនួន ប្រាំមួយរូបបានធ្វើដំណើរទៅកាន់ប្រទេសហ្សកដង់ ហើយ ដើម្បីចូលរួមប្រកួតប្រដាល់សកលជើងឯកទ្វីបអាស៊ី(Asian Elite Men and Women Boxing Championships/ASBC)។ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី៣០តុលាដល់ថ្ងៃទី១៣វិច្ឆិកានៅទីក្រុងអាម៉ង់នៃប្រទេសហ្សកដង់។អ្នកប្រដាល់ទាំងប្រាំមួយរូបដែលទៅចូលរួមប្រកួតនោះមានសៅ រង្សី, នូវ សុខទី ,ទូច ដេវីដ,វ៉ែន រដ្ឋា,ណាស្រេឌីនូវ អាន់វ៉ា និង កីឡាកររ៉ាចាពៅ អាប់ឌុលឡា ។

ការចេញទៅប្រកួតនេះដឹកនាំដោយលោកអគ្គលេខាធិកាប៊ុយ សុភ័ណ្ឌលោកជ័យ ណារ៉ាដែលជាគ្រូបង្វឹកនិង លោក Kassymkhanov Berikbol Amantayevichដែល ជាគ្រូជាប់កិច្ចសន្យារបស់គណៈកម្មាធិការ ជាតិ រៀប ចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)។
សូមបញ្ជាក់ថាអ្នកប្រដាល់កម្ពុជាទើបតែត្រឡប់មកពីបោះជម្រំហ្វឹកហាត់នៅប្រទេសថៃចំនួន២សប្ដាហ៍។
លោកប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរបស់សហព័ន្ធ បានធ្វើការ កត់សម្គាល់ថាទាំងកម្លាំង និង បច្ចេកទេសរបស់ ពួកគេ មាន ការរីកចម្រើនច្រើន។លោកបង្ហាញនូវជំនឿចិត្តថាការចេញទៅ ប្រកួតកម្រិតអាស៊ីទោះបីមានប្រទេសខ្លាំងៗច្រើនចូលរួមក៏ដោយក៏លោកគិតថាកម្ពុជានឹងធ្វើបានល្អព្រោះគេបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ព្រឹត្តិការណ៍នេះ ៕srn / N