លោក​ហ៊ុន​ម៉ា​ណែ​តៈ​សូម​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​បំពេញ​សិទ្ធិ​ជា​ប្រជាពលរដ្ឋ

1191
ចែករម្លែក
លោក​ហ៊ុន​ម៉ា​ណែ​ត​សូម​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​បំពេញ​សិទ្ធិ​ជា​ប្រជាពលរដ្ឋ

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​ថ្លែងថា​ដើម្បី​សុខសន្តិភាព​និង​ការ​រួបរួមគ្នា​អភិវឌ្ឍន៍​ប្រទេស​ជា​បន្តទៀត សូម​អញ្ជើញ​​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​២៩ ខែកក្កដា ខាងមុខ ដើម្បី​បំពេញ​សិទ្ធិ​ជា​ប្រជា​​ពលរដ្ឋ​និង​បោះឆ្នោត​គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុនសែន​ដើម្បី​ផ្ដល់​កម្លាំងចិត្ត​និង គាំទ្រ​ឲ្យ​លោក​ដឹកនាំ​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន​និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​សុខសន្តិភាព​ទៅមុខទៀត​។​

លោក​ហ៊ុន​ម៉ា​ណែ​ត​សូម​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​បំពេញ​សិទ្ធិ​ជា​ប្រជាពលរដ្ឋ

​ការ​ថ្លែង​នេះ នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ភូមិ​គំរូ​សប្បុរសធម៌​កាតា ចំនួន​១០០​ខ្នង​ផ្ទះ​ក្រោម​ជំនួយ​សមាគម សប្បុរសធម៌​កាតា​(QATAR CHARITY) សហការ​ជាមួយ​យ​សមាគម​សម្របសម្រួល​និង​អភិវឌ្ឍន៍​សង្គម នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ជ័យ​ធំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​។​

​លោក​ហ៊ុន​ម៉ា​ណែ​ត​បាន​ពន្យល់ថា​មាន​ផលប្រយោជន៍​ចំនួន​ពីរ​ដែល​ប្រជាពលរដ្ឋ​ត្រូវ​ទៅ​បោះឆ្នោត​ទាំងអស់​គ្នា​។ ទី​១. ផ្ដល់ឱកាស​ឲ្យ​សម្ដេច​តេ​ជោ ហ៊ុន សែន ដឹកនាំ​ប្រទេស​បន្តទៅទៀត និង​ទី​២. គឺ​ប្រឆាំងនឹង​ការ​បំផុស​របស់​គណបក្សប្រឆាំង​ដែល​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​និង​ញុះញង់​ប្រជាពលរដ្ឋ​បះបោរ​ដោយ​ហិង្សា​ក្រោយពេល​ការបោះឆ្នោត ដែល​អាច​បំផ្លាញ​សុខសន្តិភាព និង​ប្រឆាំង​ដាច់ខាត​ចំពោះ​គោលនយោ​បាយ​របស់​គណបក្សប្រឆាំង​ដែល​ស្នើ​ឲ្យ​បរទេស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​មកលើ​កម្ពុជា​ដែល​បំផ្លាញ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​។

​លោក​បន្តថា​យើង​មិន​ចង់​ឲ្យ​មាន​សកម្មភាព​ដូច​ឆ្នាំ​២០១៣​ដែល​រំខាន​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេសជាតិ​។​

​លោក​ហ៊ុន​ម៉ា​ណែ​ត​បញ្ជាក់ថា​សូម​ប្រជាពលរដ្ឋ​បន្ត​ជឿទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​ដែល​ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុនសែន​ជា​អ្នកដឹកនាំ​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ​ដោះស្រាយ​តម្រូវ​ការជូន​ប្រជាពលរដ្ឋ​។​ដូច្នេះ​សូម​ប្រជាពលរដ្ឋ​បោះឆ្នោត​ជូន​សម្តេច​តេ​ជោ​ដើម្បី​ថែរក្សា​សម​ទ្ធ​ផល​ទាំងអស់គ្នា​ជា​បន្តទៅ​ទៀតហើយ​យើង​រួមគ្នា​កសាង​ប្រទេស​ទៅមុខទៀត​៕​មន​

លោក​ហ៊ុន​ម៉ា​ណែ​ត​សូម​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​បំពេញ​សិទ្ធិ​ជា​ប្រជាពលរដ្ឋ

ទីតាំងផ្សាយពាណិជ្ជកម្ម