​ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក ថ្ងៃ​សៅរ៍ ទី​២៩ ខែតុលា ឆ្នាំ​២០២២ បាន​នាំយក អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែក​ស្រូវពូជ ជូន​ដល់​ប្រជាពលរដ្ឋ ចំនួន ២៧៣ គ្រួសារ ដែល​រង​ផលប៉ះពាល់ ដោយសារ​ទឹកជំនន់ នៅក្នុង​ខេត្តស្វាយរៀង​  ។

​លោកស្រី កិត្តិ​សង្គហ​ប​ណ្ដិ​ត បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់ អង្គពិធី​ទាំងមូល ដោយ​ការគិតគូរ និង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់ ពីស​ម្តេច​ទាំង​ទ្វេ នៅ​ទូទាំងប្រទេស​។​

​លោកស្រី បាន​បន្តទៀតថាៈ ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គ្រប់គ្រង​ការឆ្លង​រីក​រាលដាល​កូ​វីដ​១៩ បាន​យ៉ាង​ល្អ និង​បានធ្វើ​ឲ្យ​កម្ពុជា បាន​ក្លាយជា​ប្រទេស ដែល​ឈរ​លេខ​ទី​៤ នៅក្នុង​ចំណោម​ប្រទេស និង​តំបន់​ចំនួន ១២១ លើ​ពិភពលោក ក្នុងនាម​ជា​ប្រទេស មាន​សមត្ថភាព​ងើប​ចេញពី​កូ​វីដ​-១៩ លឿន​ជាងគេ ។

​លោកស្រី ក៏បាន​បន្តទៀតថាៈ រាជរដ្ឋាភិបាល តែងតែ​គិតគូរ យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់ ពិសេស​ប្រជាកសិករ ដែល​បាន​រងគ្រោះ​ដោយ​ទឹកជំនន់ ក៏ដូចជា​គ្រោះ​ដែល​បង្កឡើង ដោយ​ធម្មជាតិ ដើម្បី​ជួយ​សម្រាលទុក្ខ ក៏ដូចជា ការជួយ​ស្ដារឡើងវិញ នៃ​ជីវភាព​រស់នៅ ឱ្យមាន​ភាពល្អប្រសើរ ឡើងវិញ នៅពេលដែល​ប្រជាពលរដ្ឋ ជួប​ការលំបាក គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា តែមួយគត់ ដែល​បាន​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ មិនមែន​ឃើញ​មុខ​សមាជិក គណបក្ស​ប្រជាជន តែ​ពេល​ឃោសនាបោះឆ្នោត​នោះទេ គឺ​គណបក្ស​ប្រជាជន បានរស់នៅ​ជាមួយគ្នា រយៈពេល ៤៣ ឆ្នាំ រួចមកហើយ អ្នកខ្លះ ក៏​កើត​ទាន់ អ្នកខ្លះ ក៏​មិនទាន់ ។

​ការចែក​ស្រូវពូជ​នេះ គឺជា​ការចែក​និមិត្តរូប ចំនួន ២៧៣ គ្រួសារ ដែល​មកពី​ស្រុក ចំនួន ៣ គឺ​ស្រក​កំពង់រោទិ៍ ស្រុក​ស្វាយជ្រំ និង​ក្រុង​បាវិត នៃ​ខេត្តស្វាយរៀង ដែលមាន​ផ្ទៃដី ខូចខាត​ចំនួន ៥៥០ ហិកតា ។​

​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ប្រកាស​គាំទ្រ ថ្លែងអំណរគុណ​ដល់​ស​មា​ជិ​ក ក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលមាន​កូតា​គណបក្ស​ភ្លើងទៀន​  និង​ស្ថាប័ន​មួយចំនួន នៃ​ខេត្តស្វាយរៀង ដែល​បានចេញ​ញត្តិ​ថ្កោលទោស ទណ្ឌិត​ក្បត់ជាតិ សម រង្ស៊ី ចំពោះ​ការប្រមាថ​ព្រះ​ចេស្តា ព្រះមហាក្សត្រ ។

​អំណោយ​របស់​សម្តេច​តេ​ជោ ចែកជូន​ប្រជាពលរដ្ឋ ចំនួន ២៧៣ គ្រួសារ ក្នុង​មួយ គ្រួសារ​ទ​ទូល​បាន​ស្រូវពូជ ១០០ គីឡូក្រាម​  អង្ករ ៥០ គីឡូក្រាម​  មី ១​កេស ទឹកត្រី ១​យួរ​  ទឹកស៊ីអ៊ីវ ១​យួរ ត្រីខ ១​យួរ នំ​ប៉ាវ ១ ទឹក​សុទ្ធ ១​ដប និង ថវិកា ៥​ម៉ឺន​រៀល​៕/V