ក្រុមការងារ​សហគម​ន៍​នៃ​អាជ្ញាធរ​អប្សរា ចុះ​ពិនិត្យ​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​

1007
ចែករម្លែក

ដោយៈ​បាយ័ន​/​សៀមរាបៈ​កាលពី​ព្រឹក​ថ្ងៃទី​២​ខែកក្កដា​ក្រុមការងារ​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ចំនួន​ពីរ​ក្រុម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​តាម​ការស្នើសុំ​ជួសជុលផ្ទះ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឧទ្យាន​អង្គរ​។​

ក្រុមការងារ​សហគម​ន៍​នៃ​អាជ្ញាធរ​អប្សរា ចុះ​ពិនិត្យ​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​

​មន្ត្រី​អាជ្ញាធរ​អប្សរា បាន​និយាយថា ក្រុមការងារ​ប្រចាំ​ស្រុក​ប្រាសាទបាគង ដឹកនាំ​ដោយ​លោក សុខលក្ខិណា បាន​ចុះ​ពិនិត្យ​ចំនួន​១៧​ករណី នៅ​ភូមិ​ថ្នល់​ត្រង់ ភូមិ​ឪឡោក និង​ភូមិ​លលៃ ឃុំ​បាគង ហើយ​បានអនុញ្ញាត​លើ​ទី​តាំងតែ​ចំនួន​១០​ករណី​។​រីឯ​សហគមន៍​ក្រុមការងារ​ទី​២ ដឹកនាំ​ដោយ លោក លឹម​ស្រ៊ូ​បាន​ចុះ​ពិនិត្យ​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​ចំនួន​៨​ករណី​ប៉ុន្តែ​ក្រុមការងារ​អនុញ្ញាត​បាន​លើ​ទី​តាំងតែ​ចំនួន​៤​ករណី ស្ថិតក្នុង​ភូមិ​គោក​បេង សង្កាត់​គោកចក ក្រុង​សៀមរាប ។​

​មន្ត្រី​ដដែល​បាន​និយាយថា​ក្រុម​សហគមន៍​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា​តែងតែ​បំពេញ​តួនាទី​និង​លក្ខណៈសម្បត្តិ​របស់ខ្លួន តាម​អ្វីៗ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ បានស្នើរ​សុំ​ក៏ដូចជា​សំណូមពរ ៕មន

ក្រុមការងារ​សហគម​ន៍​នៃ​អាជ្ញាធរ​អប្សរា ចុះ​ពិនិត្យ​តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​

ទីតាំងផ្សាយពាណិជ្ជកម្ម