​ដោយៈ សុ​ក្ខា​រិ​ន / កំពង់ឆ្នាំងៈ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង ថ្វាយព្រះពរ​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាស​ព្រះរាជ​ពិធី​ខួប​លើក​ទី​១៨ នៃ​ការយាង​ឡើង​គ្រង​ព្រះ​បរម​សិរី រាជសម្បត្តិ​។​

​នៅក្នុង​សារលិខិត​របស់ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង បានលើកឡើង​ថាៈ ក្នុងឱកាស​ដ៏ មហា​នក្ខត្តឫក្ស​ឧត្តុង្គឧត្តម​ថ្លៃថ្លា នៃ​ព្រះ​រាជពិធី​បុណ្យខួប​លើក​ទី​១៨ នៃ​ការយាង​ឡើង គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់ ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទូលព្រះបង្គំជាខ្ញុំ តាងនាម​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជារាស្ត្រ ទូទាំង​ខេត្តកំពង់ឆ្នាំង សូម​ថ្វាយព្រះពរ​បវរ​មហា ប្រសើរ សូម​ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ទ្រង់​ព្រះ​ប្រកបដោយ​ព្រះរាជសុខភាព ល្អ​បរិបូរណ៍ ព្រះ​ព​លា​នុ​ភាព​មាំមួន​ក្លៀវក្លា ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា​វាងវៃ ព្រះ​ជន្មាយុ​យឺន យូរ ដើម្បី​គង់ប្រថាប់​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ​សុខដុមរមនា ដល់​ប្រជានុរាស្ត្រ ជា​ភិយ្យោភាព តរៀង​ទៅ ៕/V​