ដោយៈតារារិទ្ធ(កំពង់ធំ)នៅព្រឹកថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២២នេះបន្ទាប់ពីបានអញ្ជើ ញចែកពូជស្រូវនិងស្បៀអាហារ និងថវិកា ជូនប្រជាកសិករជិត ៧ ពាន់គ្រួសាររួចមកសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តអញ្ជើ ញជួបសំណេះសំណាលជាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់មន្ត្រី រាជការ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្តកំពង់ធំចំនួនសរុប ១,៥២៣នាក់។

លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានជម្រាបសម្តេចតេជោ ហ៊ុន សែន អំពីសភា ពការណ៍និងសមិទ្ធផលការងារសំខាន់ៗមួយចំនួនពាក់ព័ន្ធមន្ត្រីរាជការបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ការកាត់ឆ្កៀលដីបឹងទន្លេ សាបនិងការផ្តល់សេវាសាធារណៈជូនប្រ ជាពលរដ្ឋ។

លោកអភិបាលខេត្តបានឱ្យដឹងថាខេត្តកំព ង់ធំមានចម្ងាយ ១៦៨គីឡូម៉ែត្រពីរាជធានីភ្នំពេញនិងមានផ្ទៃដីសរុបចំនួន ១៥,.០៦១ គីឡូម៉ែត្រក្រឡាចែកជា១ក្រុង៨ស្រុក៧៣ ឃុំ០៨សង្កាត់និង៧៦៥ភូមិដែលមានប្រជា ពលរដ្ឋរស់ នៅចំនួន ១៨០,៨៣៧គ្រួសារស្មើនឹង ៨៣៩,៩៩១នាក់ដង់ស៊ីតេប្រជា ពល រដ្ឋមានចំនួន៥៦នាក់ក្នុងមួយគីឡូម៉ែត្ រក្រឡា។

នៅទូទាំងខេត្តមានមន្ត្រីរាជការស៊ីវិលកំ ពុងបំពេញការងារសរុបចំនួន៧,៩៣៧ នាក់ក្រុមប្រឹក្សាខេត្ត ២៥នាក់ ក្រុមប្រឹ ក្សាក្រុង-ស្រុក ១៦៩នាក់ និងក្រុម ប្រឹក្សាឃុំ-សង្កាត់ ៥៨៥នាក់។

ពាក់ព័ន្ធការងារសន្តិសុខសណ្តាប់ធ្នាប់លោ កអភិបាលខេត្តបានឱ្យដឹងថាគណៈបញ្ជា ការឯកភាពខេត្តបានចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា សន្តិសុខ សណ្តាប់ ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តបានល្អប្រសើរ ក្នុងនោះបទល្មើសព្រហ្មទណ្ឌនៅទូទាំងខេត្តមានការថយចុះ ការបង្ក្រាបបទល្មើ សផ្សេងៗដូចជាបទល្មើសធនធានធម្មជាតិមាននេសាទ ព្រៃឈើ សត្វព្រៃ ដីព្រៃ…។ ពាក់ព័ន្ធបទល្មើសជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន និងការពង្រឹងការអនុ វត្តច្បាប់ចរាចរណ៍ផ្លូវគោក ការអនុវត្តគោ លនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិ ភាពជាដើមត្រូវបានយកចិត្តទុកដាក់ និងជំរុញអនុ វត្តបានជាប្រចាំពិសេសការទប់ស្កាត់ និងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេ ទ។

លោកអភិបាលខេត្តក៏បានរៀបរាប់លើការ ងារគ្រប់គ្រងដីធ្លីនិងព្រៃឈើសហគមន៍ក្នុងខេត្តផងដែរ។ បើតាមលោកអភិបាលខេត្តបានឱ្យដឹងថារដ្ឋបាលខេត្តបានបង្កើតក្រុមការងារចុះស្រង់ទិន្នន័យប្រជាពលរដ្ឋកំពុងកាន់កាប់ ប្រើប្រាស់និងអាស្រ័យផលជាក់ស្ដែងយូរឆ្នាំពាក់ព័ន្ធគម្របព្រៃឈើឆ្នាំ២០ ០២និងដីសហគមន៍ព្រៃឈើ។ក្នុងនោះរដ្ឋ បាលខេត្តបានដាក់ពាក្យស្នើសុំកាត់ឆ្កៀល ដីចំនួន៧ស្រុកមាចំនួន៤៦,៥៣២គ្រួសារ ស្មើនឹង ៥៧,៦២៣ក្បាលដីលើផ្ទៃដីសរុប ១៦១,៤២ ៧ហិកតា។

រដ្ឋបាលខេត្តបានស្នើសុំកាត់ឆ្កៀលដីដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យ ផលនៅតាមស្រុកដែលស្ថិតក្នុងតំបន់អភិរក្សសត្វខ្សឹប តំបន់ព្រៃឡង់ ព្រៃអង់តែន ដែនជម្រកសត្វព្រៃបឹងពែរនិងសហគមន៍ការពារធនធានធម្មជាតិចំនួន ៦០,៨៨៦ ហិកតាស្មើ នឹង ១៥,៣៧៨គ្រួសារ។

ក្រុមការងារក៏បានចុះពិនិត្យ និងសិក្សាស្រាវ ជ្រាវ ប្រមូលទិន្នន័យដីដែលបានប្រើប្រាស់ក្នុងតំបន់២ និងតំបន់៣ដែលប្រជាពលរដ្ឋបានគ្រប់គ្រង ប្រើប្រាស់ និងអាស្រ័យផលមុនចេញអនុក្រឹត្យលេខ១៩៧ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១១ ហើយរដ្ឋបាលខេត្តក៏បានស្នើសុំសម្រួលព្រំប្រទល់ពីតំបន់២ មកតំបន់១និងស្នើសុំកាត់ឆ្កៀលដីពីតំបន់ ៣មក តំបន់២ជូនប្រជាពលរដ្ឋប្រើប្រាស់និងអា ស្រ័យស្របច្បាប់ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលបានសម្រេចកែសម្រួលព្រំប្រទ ល់ដីពីតំបន់២មកតំបន់១ចំនួន ១០,០១៤ ហិកតាស្មើ នឹង ៩,១១៤គ្រួសារដើម្បីផ្ដល់លទ្ធភា ពឱ្យប្រជាពលរដ្ឋមានសិទ្ធិចាត់ចែង និងពីតំបន់៣មកតំបន់២ចំនួន៦,៣៨៥ហិក តាស្មើនឹង ១,៧៤៩ គ្រួសារ ដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផលស្របច្បាប់។

បន្ថែមលើសពីនេះទៀតការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ រដ្ឋបាលខេត្ត បានបន្តស្នើសុំកាត់ឆ្កៀលដីពីតំបន់៣ មកតំបន់២ ជូនប្រជាពល រដ្ឋចំនួន ៤ក្រុង-ស្រុក មានផ្ទៃដីចំនួន ១៧,៥៧៧,៤២ហិកតាមានប្រជាពល រដ្ឋចំនួន៤,៦៨២គ្រួសារ នៅសល់០២ ស្រុកទៀតកំពុងសិក្សាដើម្បីគោរពស្នើ សុំកាត់ឆ្កៀលបន្ថែមទៀត។

ពាក់ព័ន្ធការងារបង្ក្រាបបទល្មើសជល ផល រដ្ឋបាលខេត្ត បានរៀបចំទីបញ្ហាការស្រាល និងដាក់ក្រុមការងារប្រចាំការដោយសហ ការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដើម្បីបង្ក្រាបបទល្មើសជលផលលើ បឹងទន្លេសាបក្នុងភូមិសាស្ត្រឃុំផាត់សណ្តា យស្រុកកំពង់ស្វាយនិងឃុំពាមបាងស្រុកស្ទោង ។

មួយវិញទៀតដើម្បីជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព រដ្ឋបាលខេត្តបានបង្កើតក្រុមការងារដើម្បីចាត់វិធានការបង្ក្រាបបទល្មើសល្បែងស៊ី សងគ្រប់ប្រភេទនៅតាមមូលដ្ឋានដោយទទួលបានលទ្ធផលល្អប្រសើរ។

ពាក់ព័ន្ធការងារផ្តល់សេវាវិញលោកអភិបា លខេត្តបានគូសបញ្ជាក់ថាក្នុងដំណាក់កាលនៃការអនុវត្តកំណែទម្រង់ដ៏ស៊ីជម្រៅជាពិ សេសការបង្ខិតការផ្ដល់សេវាជូនប្រជាពល រដ្ឋឱ្យបានជិតបំផុតនៅមូលដ្ឋានក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងនោះរដ្ឋបាលខេត្តក៏ដូចជាមន្ទីរ-អង្គភាពបានខិតខំផ្តល់សេវាបម្រើប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាពលើគ្រប់វិស័យជាលទ្ធផល ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២នេះរដ្ឋ បាលខេត្តតាមរយៈយន្តការច្រកចេកញចូលតែមួយបានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន៥២,២៣៦សេវា។

ជាមួយគ្នានេះផងដែររដ្ឋបាលខេត្តក៏បានទទួ លបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន៥១ករ ណីក្នុងនោះដោះស្រាយទំនាស់បាន២៩ករ ណីនិងបញ្ជូនទៅមន្ទីរអង្គភាពនិងក្រុងស្រុ កចំនួន ២២ករណី។ លើសពីនេះរដ្ឋបាលខេត្តក៏បានឆ្លើយបំភ្លឺជូនក្រសួងមហាផ្ទៃ ចំ ពោះមតិផ្សេងៗរបស់ប្រជាពលរដ្ឋដែលបា នសរសេរលើគេហទំព័រហ្វេសបុករបស់ប្រ មុខរាជរដ្ឋាភិបាល និងតាមរយៈបណ្ដាសារព័ត៌មាននានា។

ក្រៅពីនេះដ្ឋបាលខេត្តក៏បានយកចិត្តទុកដា ក់យ៉ាងខ្លាំងក្នុងការជំរុញការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋទូទាំងខេត្ត រដ្ឋបាលខេត្តក៏បានចុះសិក្សានិងជួយគាំទ្រដល់ដំណើរការក្នុងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ឆ្លើយតបនឹងសេវាសំណូ មពរនានារបស់ប្រជាពលរដ្ឋបានមួយកម្រិ តនៅមូលដ្ឋាន។

លោក ងួន រតនៈ ក៏បានរៀបរាប់ពីផលប៉ះពាល់នូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងខេត្ត ដោយសារតែទឹកជំនន់។ លោកអភិបាលខេត្ត បានស្នើសុំក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយជ្រោម ជ្រែងក្នុងការស្តារហេដ្ឋារចនាសម្ព័ន្ធដែល រងការខូចខាត។

ក្នុងពិធីនេះក្នុងនាមគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ លោក ងួន រតនៈ បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់៣គិតគូរអំពីសុខទុក្ខរបស់មន្ត្រីរាជការកងកម្លាំ ងប្រដាប់អាវុធ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។

លោក ងួន រតនៈ បានប្រកាសគាំទ្រការ ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋម ន្ត្រីនិងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពិ សេ សសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កាចំពោះជនក្បត់ជាតិបីជំនាន់សម រង្ស៉ីដែលប្រមាថដល់អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃប្រជា ពលរដ្ឋខ្មែរ។

លោក ងួន រតនៈ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការសម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការកម្ចាត់ចោ លនូវនូវនយោបាយជ្រុលនិយមដើម្បីរក្សាសន្តិភាព ស្ថិរភាពនយោបាយ ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជា មួយក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដា ប់អាវុធនៅក្នុងខេត្តកំពង់ឆ្នាំងជាថ្មីម្តងទៀត។សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអបអរសាទរចំពោះ ក្រុមប្រឹក្សាឃុំ/សង្កាត់​ក្នុងខេត្តខេត្តកំពង់ឆ្នាំ ងទាំងអស់ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ កន្លងទៅនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជ ការ និងកងកម្លាំងប្រដាប់អាវុធទាំង អស់ ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ-១៩ និងជួយដោះស្រា យបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះក៏ដូចជាការងារដែលអភិបាលខេត្តរៀបរាប់ខាងលើ។ជាពិសេសការប្រឹង ប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខស ណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមទប់ស្កាត់បាននូវទង្វើបង្កចលាច លនានាក្នុងសង្គម។

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកមន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្ យបានលឿនរហ័សចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានរំលឹកដ ល់មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមដោយអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរួមមាន កា របង្ក្រាបនូវបទល្មើសផ្សេងៗដូចជាចោរឆក់ ចោរប្លន់និងការជួញដូរគ្រឿងញៀនជាដើម ដើម្បីផ្តល់ភាពកក់ក្តៅនិងធានាដល់សុវត្ថិ ភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះត្រូវយកចិត្តទុកដាក់ផ្តល់នូវសេវាសាធារណៈរួមមានមសេវាតម្រូវការចាំបាច់ទាំងឡាយនិងសេវាសំណូមពរនានាជូនប្រ ជាពលរដ្ឋឱ្យបានលឿននិងមានប្រសិទ្ធិភាព ហើយត្រូវខិតខំបំបាត់អោយអស់នូវភាពអ សកម្មនានា។ អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័សនិងមានប្រសិទ្ធិភាពជាពិសេសការដោះស្រាយក្រៅប្រព័ន្ធតុលាការឱ្យបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ គឺត្រូវឈរនៅកណ្ដាលជានិច្ច។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោត សរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យមានការរីកចម្រើន៕