ដោយៈ health.com.kh

ការចង់បាន នូវ សុដន់ ពើង ក្លំ ល្អ គឺ តែងតែ ជា បំណង របស់ ស្ត្រី រាល់ រូប ទូទាំង ពិភពលោក តែង ប្រាថ្នា ចង់បាន ។ តែ ជា ផល អាក្រក់ វិធី ដែល ទទួលបាន នូវ ការគាំទ្រ បំផុត នោះ ក្នុង ការសម្រេច នូវ បំណងប្រាថ្នា មួយ នេះ គឺ ពួកគេ តែងតែ យកអាយុ របស់ ពួកគេ ទៅ ប្រឈម នឹង ការវះកាត់ ដែល មាន គ្រោះថ្នាក់ និង មាន តម្លៃ ថ្លៃ ។ នេះ គឺជា បញ្ហា ដ៏ ធំ មួយ ដែល អាច បន្សល់ ទុក អោយ ស្ត្រី ជាច្រើន នូវ អារម្មណ៍ នៃ ការខ្វះ ភាព ជឿជាក់ លើ ខ្លួន ឯង ប៉ុន្តែ ជា ការពិត នោះ បញ្ហា នេះ គឺ មិន ពិបាក នឹង ស្វែងរក ដំណោះស្រាយ ពេក នោះ ទេ។

មាន ស្ត្រី ជាច្រើន លាន នាក់ នៅក្នុង ពិភពលោក យើង នេះ ដែល តែង ប៉ង ចង់បាន នូវ សម្រស់ ដើមទ្រូង ពើង ធំ ល្អ ឆើតឆាយ ហើយ អ្វី ដែល អាច ជួយ អ្នក បាន នោះ គឺ ថា អ្នក គ្រាន់តែ ត្រូវការ ធ្វើ នូវ កិច្ចការ ដ៏ ត្រឹមត្រូវ មួយ ជាមួយនឹង ការ ទទួលទាន នូវ កម្រិត អរ ម៉ូ ន អឺ ស្ត្រូ ហ្សែ ន អោយបាន ច្រើន ចូលទៅក្នុង រាងកាយ របស់ អ្នក ។ អឺ ស្ត្រូ ហ្សែ ន ត្រូវបាន គេ ហៅ ម្យ៉ាងទៀត ថា ជា អរ ម៉ូ ន របស់ ស្ត្រី ដែល វា មាន ទំនួល ខុស ត្រូវ ក្នុងការ ធ្វើ អោយ រាងកាយ របស់ អ្នក មាន ភាព កោង និង ធ្វើអោយ ដើមទ្រូង អ្នក រីក ធំ ជាង មុន បាន ផង ដែរ ។ ហើយ នេះ ក៏ ជា ហេតុផល មួយ ដែល ធ្វើអោយ ស្ត្រី ជា ច្រើន មាន សម្រស់ ដើមទ្រូង មិន សាក សម ទៅ នឹង វ័យ នៃ ការ លូត លាស់ របស់ ពូកគេ ។ បញ្ហា ចំពោះ អរ ម៉ូ ន អឺ ស្ត្រូ ហ្សែ ន នេះ គឺ មាន សភាព សាមញ្ញ នោះទេ ។ អ្នក បាន ឃើញ ហើយ ថា ក្នុងអំឡុងពេល នៃ ពេល ពេញវ័យ គ្រប់ កាល អរ ម៉ូ ន ប្រភេទ នេះ បានធ្វើការ ច្របាច់ បញ្ចេញ ពេញ រាងកាយ របស់ អ្នក ដើម្បី ធ្វើអោយមាន បំលាស់ប្តូរ ពី ភាព ជា ក្មេងស្រី ម្នាក់ ទៅ ជា ស្ត្រី ពេញវ័យ ម្នាក់ បាន ។ អរ ម៉ូ ន អឺ ស្ត្រូ ហ្សែ ន នេះ ក៏ ជា អ្នក ចាប់ផ្តើម ជួយ អោយ អ្នក មាន វត្តមាន ឈាម រដូវ , ធ្វើអោយ ដងខ្លួន របស់ អ្នក រាង កោង ជាង មុន និង ចាប់ផ្តើម មាន ការរីក នូវ ទ្រង់ទ្រាយ ដើមទ្រូង ចេញមក ។ វា ជា ប្រការ ដ៏ សំខាន់ មួយ ហើយ វា ក៏ ជា មូលហេតុ ដែល ប្រាប់ ថា ហេតុអ្វី បាន ជា ស្ត្រី ភាគច្រើន មិន បាន មាននូវ សម្រស់ ដើមទ្រូង ដូចដែល គេ ប៉ង ប្រាថ្នា នេះ ក៏ ដោយសារ តែ ពួកគេ ឆាប់ ចាកចេញ ពី ដំណាក់កាល នៃ ភាព ពេញវ័យ ពេក ដែល បញ្ហា នេះ បាន បង្អាក់ ដល់ ដំណើរការ លូតលាស់ របស់ ដើមទ្រូង មិនបាន អោយ ដំណើរការ បាន ត្រឹមត្រូវ ល្អ។

ចាប់ពី កំឡុង អាយុ ១២ ទៅ ១៦ ឆ្នាំ រាងកាយ របស់ ស្ត្រី គឺ នឹង ផ្ទុក ពេញ ទៅ ដោយ អរ ម៉ូ ន អឺ ស្ត្រូ ហ្សែ ន ។ នេះ គឺជា ដំណាក់កាល នៃ ភាព ពេញវ័យ ហើយ ក៏ ពេលវេលា មួយ ដែល រាងកាយ នឹង មាន នូវ ការផ្លាស់ប្តូរ ជាច្រើន ផងដែរ ។ តែ ទោះជា យ៉ាងណាក៏ដោយ នៅពេល ដែល វ័យ គ្រប់ កាល នេះ ត្រូវបាន បញ្ចប់ កម្រិត នៃ អរ ម៉ូ ន អឺ ស្ត្រូ ហ្សែ ន នៅក្នុង រាងកាយ អ្នក ក៏ បាន ធ្លាក់ចុះ ជា ខ្លាំង ផង ដែរ ដែល នឹង បន្សល់ អោយ ដើមទ្រូង អ្នក មាន ទំហំ ត្រឹម ប៉ុន នោះ ពេញ មួយ រយៈពេល នៃ យុវភាព របស់ អ្នក ។ វា មានន័យថា ប្រសិនបើ អ្នក ចង់ អោយ ដើមទ្រូង អ្នក រីក ធំ បាន តាម លក្ខណៈ ធម្មជាតិ គឺ អ្នក គ្រាន់តែ ធ្វើ យ៉ាងណា ទទួលទាន ឬ ប្រើប្រាស់ នូវ អរ ម៉ូ ន អឺ ស្ត្រូ ហ្សែ ន នេះ អោយបាន ច្រើន ហើយ ជា សំណាង ល្អ នោះ គឺ វា គឺជា សារធាតុ ម្យ៉ាង ដែល កើតមាន ជា ធម្មជាតិ ដែល អ្នក អាច នឹង ទទួលបាន វា ពី ប្រភេទ នៃ រុក្ខជាតិ និង ឱសថ បុរាណ ជាច្រើន ផ្សេងៗ គ្នា។

អរ ម៉ូ ន អឺ ស្ត្រូ ហ្សែ ន នេះ គឺ មាន វត្តមាន នៅក្នុង ដើម រុក្ខជាតិ ដែល វា ត្រូវ បាន គេ ហៅថា Phyto –Estrogen ។ ដោយសារ តែ វា ជា អរ ម៉ូ ន ម្យ៉ាង ដែល មាន ពី ធម្មជាតិ មក អ្នក ពិតជា អាច ទទួលយក វា បាន ពី អាហារ មួយចំនួន ដូចជា សណ្តែកសៀង និង តៅហ៊ូ ជាដើម ។ វា មាន នូវ ប្រភេទ នៃ អាហារ ដែល សម្បូរ ទៅដោយ អរ ម៉ូ ន អឺ ស្ត្រូ ហ្សែ ន ជាច្រើន ប្រភេទ ផ្សេងៗ គ្នា ដែល អ្នក អាច ទទួល ទាន បាន ហើយ វា ប្រាកដជា នឹង អាចជួយ អ្នក អោយ ទទួលបាន នូវ ទំហំ ដើមទ្រូង ដែល អ្នក តែង ប្រាថ្នា ចង់បាន ។ តែ ទោះជា យ៉ាងណាក៏ដោយ អ្នក ត្រូវ តែ មាន ការប្រុងប្រយ័ត្ន ចំពោះ វា ផងដែរ តាម ដែល កម្រិត ជាក់លាក់ ណាមួយ របស់ វា អាច នឹង មាន ប្រសិទ្ធិភាព ឬ មិន ដូច្នោះ ទេ វា អាច នឹង ផ្តល់ នូវ ផល រំខាន ដល់ ចំពោះ រាងកាយ របស់ អ្នក បាន វិញ ផងដែរ៕/PC