ដោយៈ health.com.kh
ការកើនឡើង ចង្វាក់បេះដូង ញាប់ ពេក គឺ មិន ល្អ ចំពោះ សុខភាព នោះទេ ។ ការកើនឡើង ចង្វាក់បេះដូង ញាប់ អាច បណ្តាលមកពី កត្តា មួយចំនួន ដូចជា ស្ថានភាព ស្ត្រេ ស ឬ បញ្ហា ជំងឺ លើស សម្ពាធ ឈាម ជាដើម។

ចំពោះ សត្វ ឆ្កែ ការកើនឡើង ចង្វាក់បេះដូង នេះ នឹង មិន អាច ធ្វើអោយ វា រស់នៅ បាន យូរ ជាង ១០ ទៅ ១២ ឆ្នាំ នោះ ទេ ។ បញ្ហា នេះ មិនមែន កើតឡើង ចំពោះ តែ សត្វ ឆ្កែ នោះ ទេ សម្រាប់ មនុស្ស យើង ក៏ មិន ល្អ នោះដែរ ។ ដើម្បី ដោះស្រាយ បញ្ហា នេះ អ្នក ត្រូវ រៀបចំ របប អាហារ ក្នុងការ ទទួលទាន អោយបាន ត្រឹមត្រូវ ដែល វា អាច ជួយ លៃ តម្រូវ ដល់ ចង្វាក់បេះដូង របស់ អ្នក អោយបាន ល្អ។

ខាងក្រោម នេះ គឺជា ប្រភេទ អាហា រទាំង ១០ យ៉ាង ដែល ជួយ លៃ តម្រូវ ចង្វាក់បេះដូង អ្នក អោយ ដើរ បាន ល្អ បាន ៖

១. ទឹកដោះគោ យ៉ា អួ

វា ជា អាហារ ដ៏ ល្អ មួយ ពីព្រោះ ថា ទឹកដោះគោ យ៉ា អួ មាន ផ្ទុក វីតាមីន B១២ ដែល ជួយ ដល់ ជម្រុញ និង ធ្វើអោយ ប្រព័ន្ធ ប្រសាទ រឹងមាំ និង អាច ជួយ អោយ អ្នក កាត់បន្ថយ ស្ត្រេសបាន។

២. ជី អង្កាម
ដោយយោង តាម ការសិក្សា ពី បុរាណ ជី អង្កាម មាន ឥទ្ធិពល ធ្វើអោយ ចរន្តឈាម រត់ ក្នុង រាងកាយ មាន ភាពល្អប្រសើរ ឡើង និង ធ្វើអោយ សាច់ដុំ រឹងមាំ បាន ផងដែរ។

៣. ស្រូវ សាឡី
គុណសម្បត្តិ របស់ វា គឺ វា អាច ជួយ យក ចេញ នូវ ជា តិកូ ឡេ ស្តេ រ៉ូល អាក្រក់ ចេញ ពី ស សៃ អាទែ បេះដូង ។ កម្រិត ជាតិ អាស៊ីត ត្រី អូ មេហ្គា ៣ គឺ អាច ជួយ រក្សា ចង្វាក់ បេះដូង អោយ នៅ ថេរ បាន។

៤. ផ្លែ ទំពាំងបាយជូរ ក្រៀម
វា ល្អ សម្រាប់ សុខភាព អ្នក ដោយសារតែ ទំពាំងបាយជូរ ក្រៀម មាន កម្រិត សូ ដ្យូ មទៀត និង ផ្ទុក ប៉ូ តា ស្យូម ខ្ពស់ ។ កត្តា នេះ ហើយ ដែល ធ្វើអោយ បេះដូង អ្នកមាន សុខភាព ល្អ បាន។

៥. ត្រី
អាស៊ីត ខ្លាញ់ត្រី អូ មេហ្គា ៣ គឺ ពិតជា ល្អ ចំពោះ សុខភាព បេះដូង ពីព្រោះ វា មាន ផ្ទុ កកូ ឡេ ស្តេ រ៉ូល ល្អ ។ ពពួក ត្រី សមុទ្រ ដូចជា ធូ ណា , សាល់ ម៉ុង គឺ ពិតជា ល្អ ចំពោះ អ្នក ពីព្រោះ វា សម្បូរ ទៅដោយ អាស៊ីត ខ្លាញ់ អូ មេហ្គា ៣។

៦. ផ្លែ ចេក
វា សម្បូរ ទៅដោយ ប៉ូ តា ស្យូម ដែលជា សា ធារ ជាតិ ចិញ្ចឹម ដ៏ សំខាន់ ចំពោះ ទំនាក់ទំនង រវាង បេះដូង និង ខួរក្បាល ។ ដូច្នេះ ផ្លែ ចេក ត្រូវបាន ចាត់ទុកជា ផ្លែឈើ ម្យ៉ាង ដ៏ ល្អ ក្នុង ការរក្សា កម្រិត ចង្វាក់បេះដូង អ្នក អោយ ល្អ បាន។

៧. ខ្ទឹម ស
ខ្ទឹម ស គឺ អាច យក ចេញ នូវ ជា តិកូ ឡេ ស្តេ រ៉ូល អាក្រក់ ចេញពី រាងកាយ ហើយ វា ក៏ អាច បញ្ឈប់ សកម្មភាព របស់ រ៉ាឌីកាល់ សេរី ក្នុងការ បំផ្លាញ ដល់ សុខភាព បេះដូង បាន ផង ដែរ។

៨. អំបិល
ចង្វាក់បេះដូង ញាប់ មិន ត្រឹមតែ ជា បញ្ហា ចំពោះ សុខភាព អ្នកនោះ ទេ កាល បើ បេះដូង អ្នកដើរ យឺត ពេក នោះ វា ក៏ ចោទ ជា បញ្ហា ដល់ អ្នក បាន ដូចគ្នា ដែរ ។ ការបន្ថែម អាហារ ដែល មាន ជាតិ ប្រៃ បន្តិច ទៅ ក្នុង របប អាហារ ប្រចាំថ្ងៃ របស់ អ្នក ក៏ អាច ជួយ ដោះស្រាយ បញ្ហា នេះ បាន ផងដែរ។

៩. តៅ ហ៊ូ
វា ត្រូវ បាន គេ ធ្វើ ចេញពី សណ្តែកសៀង ។ វា មិន ត្រឹមតែ មិន មាន ផ្ទុក នូវ កូ ឡេ ស្តេ រ៉ូល អាក្រក់ នោះទេ វា ថែមទាំង សម្បូរ នូវ ជាតិ កាល់ស្យូម ដែល ជួយ ធ្វើអោយ ចង្វាក់បេះដូង អ្នក ដើរ បាន ត្រឹមត្រូវ ដែរ។

១០. សណ្តែកដី
សណ្តែកដី គឺ មាន ផ្ទុក ទៅ ដោយ ខ្លាញ់ mono –saturated ដែល ល្អ ក្នុង ការជួយ បង្ការ បេះដូង អ្នក ពី ការ គាំង និង ធ្វើ អោយ បេះ ដូង មាន ជាតិ រំអិល បានល្អ៕/PC