ដោយៈ health.com.kh
តើ ការ រួមភេទ អាច បណ្តាល់អោយ មាន ជំងឺ គាំង បោះ ដូង ទេ ? វា ពិត ប្រាកដ ណាស់ តាម ការសិក្សា ស្រាវជ្រាវ របស់ អ្នកវិទ្យាសាស្ត្រ ការ រួមភេទ វា ពិតជា បណ្តាលអោយមាន ជំងឺ គាំងបេះដូង ទៅលើ មនុស្ស មួយចំនួន ជាពិសេស លើ បុរស ក៍ ប៉ុន្តែ អត្រា ដែល បណ្តាលអោយមាន ជំងឺ គាំងបេះដូង អំឡុង ពេល កំពុង រួមភេទ គឹ មាន មិន ដល់ ១ ភាគរយ ផង។

បើទោះបីជា ជំងឺ គាំងបេះដូង កម្រ កើតមាន ក្នុងពេល កំពុង រួម សង្វាស ក៍ គ្មាន នរណា ម្នាក់ ចង់ ក្លាយជា មនុស្ស ទាំងអស់ នោះ ដែល គ្មាន សំណាង ក្នុងចំណោម មនុស្ស ដ៍ តិចតួច បំផុត ដែល ស្លាប់ ក្នុងពេល កំពុង រួមភេទ ទេ ។ ដូច្នេះ ប្រសិនជា អ្នក ឬ ក៍ សមាជិក គ្រួសារ របស់ អ្នក មាន ជំងឺ បេះដូង និង សរសៃឈាម វា ពិតជា មាន សារៈសំខាន់ ខ្លាំងណាស់ ក្នុងការ សួរ វេជ្ជបណ្ឌិត អំពី សកម្មភាព ឬ ឥរិយាបទ រួមភេទ បែបណា ដែល មាន សុវត្ថិភាព សំរាប់ បេះដូង របស់ អ្នក ។ ឧទាហរណ៍ ប្រសិនជា អ្នក ទើបតែ ទទួលរង ការឈឺចាប់ ដោយ ជំងឺ បេះដូង អ្នក គួរតែ ផ្អាក កា រួមភេទ ឪ្យ បាន យ៉ាងតិច ២ សប្តាហ៍។

ប្រសិន ជា អ្នក មាន ជំងឺខ្សោយបេះដូង អ្នក មិន ត្រូវ ដេក ផ្ងា ទេ នៅ ពេល ដែល កំពុង រួមភេទ (lying on your back) ពីព្រោះ ឈាម និង សារធាតុ រាវ ផ្សេង ដែល មាន ក្នុង ខ្លួន អាច នឹង ហូរ ចូលទៅក្នុង សួត របស់ អ្នក នៅពេល កំពុង រួមភេទ ។ សកម្មភាព រួម ផ្លូវភេទ និង ស្ថានភាព បេះដូង អាចមាន ទំនាក់ទំនង គ្នា តម របៀប ដ៍ ស្មុគស្មាញ ដែល មាន ការលំបាក ខ្លាំង បំផុត ក្នុង ធ្វើ កុំឪ្យ បញ្ហា ទាំងពីរ នេះ ជំពាក់ គ្នា បាន ។ ពិត ប្រាកដ ណាស់ អ្នក ជំងឹ បេះដូង ជារឿយៗ មិនសូវ មាន អារម្មណ៍ល្អ នោះ ទេ ក្នុង ការពិភាក្សា អំពី បញ្ហា លើ គ្រែ ជាមួយ ដៃគូរ ជាមួយនឹង វេជ្ជបណ្ឌិត របស់ ពួកគេ ហើយ ចំនែក ឯ គ្រូពេទ ក៏ ដូច្នេះ ដែរ។

“ ខ្ញុំ បាន ដឹងថា គ្រូពេទ្យ មួយចំនួន ធំ ពុំ មាន ពេលវេលា គ្រប់គ្រាន់ ឬ ក៍ ឆន្ទៈ ក្នុង ការពិភាក្សា និង ណែនាំ អំពី បញ្ហា ផ្លូវភេទ ដល់ អ្នកជំងឺ បេះដូង នោះ ទេ ” ។ គ្រូពេទ ទាំងអស់នោះ មាន ការស្ទា ក់ ស្ទើរ ក្នុង ការជជែក អំពី វា ដូច្នេះ ពួកគេ ក៍ គេ ស ចេញ អំពី ការពិភាក្សា ទាំងអស់នេះ។

ដូច្នេះ តើ អ្នក មាន ជំងឺ បេះដូង ទាំងអស់ នោះ ត្រូវ ធ្វើ អ្វី ? អ្នក ត្រូវ ត្រៀម រៀបចំ សំនួរ មួយចំនួន ទុកជាមុន មុន ពេល ទៅ អោយ ពេទ្យ ពិនិត្យ ដែល សំនួរ ទាំងអស់នោះ មានដូចជា តើ សរីរៈ ផ្លូវភេទ របស់ ខ្ញុំ មានការ ទាក់ទង ទៅនឹង បេះដូង ទេ ? តើ បេះដូង របស់ ខ្ញុំ មាន ផលប៉ះពាល់ ដោយ ការ រួមភេទ ដែររឺទេ ? ហេតុ អ្វី ខ្ញុំ មិន មាន អារម្មណ៍ មុន ពេល រួមភេទ ? សំនួរ ទាំងអស់នេះ នឹង ត្រូវ បាន ឆ្លើយបំភ្លឺ នៅពេល ដែល អ្នក ទៅ ជួប គ្រូពេទ្យ៕/PC