ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាម៉េរិកនឹងធ្វើដំណើរមកទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា នៅថ្ងៃទី ១២និងទី១៣ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាម៉េរិកអាស៊ាននិងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ។

ប្រភពបានបញ្ជាក់ថា នៅកម្ពុជាលោកនឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយូរអង្វែង របស់សហរដ្ឋអាម៉េរិកចំពោះតំបន់អាស៊ី អាគ្នេយ៌ និងមជ្ឈភាពអាស៊ាន ពង្រឹងបន្ថែមលើជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្រ្ត អាម៉េរិក អាស៊ាន នៅទីក្រុង វ៉ាស៊ីនតោន(Washington)។ លោកនឹងបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ អាម៉េរិក អាស៊ាន នៅក្នុងការធានាសន្តិសុខនិងវិបុលភាពនៅក្នុងតំបន់និងសុខមាលភាពនៃប្រជាជនរបស់យើងដែលមានចំនួនសរុបមួយពាន់លាននាក់។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានចុះថ្ងៃទី២៨ ខែតុលា។

សេចក្តីប្រកាសដដែលបានបន្ថែមថាលោកចូបៃឌិននឹងបញ្ជាក់នូវការប្តេជ្ញាចិត្តយូរអង្វែងរបស់សហរដ្ឋអាម៉េរិកចំពោះតំបន់អាស៊ីអាគ្នេយ៍ ដោយកសាងភាពជោគជ័យនៃកិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន។លោក ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន ក្នុងការធានាសន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ និងសុខុមាលភាពនៃប្រជាជនរួមមួយពាន់លាននាក់។

គួរបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ៕សរន / N