ដោយៈ health.com.kh

ការ រលាក ក្រពះ កើតឡើង ក្នុង ទម្រ ង ជា ច្រើន ហើយ ក៏ មាន មូលហេតុ របស់ វា ច្រើន ណាស់ ដែរ ។ អ្នកខ្លះ ឥទ្ធិពល នៃ ការ រលាក ក្រពះ នឹង បាត់ ទៅ វិញ ដោយ ខ្លួនឯង ខណៈ ពេល ដែល ខ្លះ ទៀត អាច បន្ត រហូត ដល់ ទៅ ជា ដំបៅ និង បញ្ហា នៃ ការ រំលាយ អាហារ ផ្សេង ៗ ទៀត ផង។

យ៉ាងណាមិញ អ្នក ក៏ ត្រូវ តែ ដឹង ថា អ្វី ទៅ ដែល ធ្វើ ឲ្យ មាន ជំងឺ នេះ ដូច្នេះ អ្នក នឹង ដឹង ថា គួរ កត់សម្គាល់ អាហារ អ្វី ដែល គួរ ញ៉ាំ និង មិន គួរ ញ៉ាំ ហើយ ដើម្បី បង្ការ កុំ ឲ្យ រឿង នេះ កើត ម្តងទៀត ដែរ។

ពេល អ្នក ឈឺក្រពះ អ្នក ត្រូវ ដឹង ថា អ្វី ដែល គួរ ញ៉ាំ និង អ្វី ដែល អ្នក មិន គួរ ញ៉ាំ ។ អាហារ ខាង ក្រោ នេះ គឺ ល្អ សម្រាប់ ក្រពះ របស់ អ្នក ដូច្នេះ អ្នក គួរ បរិភោគ វា។

ទឹក ៖ ទឹក គឺ មាន សារសំខាន់ មិន ថា ជា ទឹក ដាំ ពុះ ទឹកដូង ឬ ក៏ ទឹក សម្រាប់ អ្នក ហាត់ កីឡា ទេ។
ចេក ៖ វា ងាយ រំលាយ និង សម្បូរ មាន ជាតិ ប៉ូ តា ស្យូ ម ច្រើន ។ ប៉ូ តា ស្យូ ម គឺ អាច ងាយ នឹង បាត់បង់ បើសិនជា អ្នក រាគ ឬ ក្អួត។
ផ្លែ ល្ហុង ៖ ល្ហុង ត្រូវ បាន គេ ដឹង ថា ជួយ ចំពោះ បញ្ហា ទល់លាមក ហើយ វា ជួយ ដល់ ដំណើរការ រំលាយ អាហារ។
បាយ ៖ បាយ ក៏ ល្អ ដែរ ។ វា អាច ជួយ ធ្វើ អោយ លាមក រឹង ហើយ បញ្ឈប់ ការ រាគ ដែល អាច នឹង កើតឡើង នៅ ពេល មាន បញ្ហា ក្រពះ។

ចំណាំ អ្វី ដែល អ្នក មិន គួរ បរិភោគ
– កុំ ហូប អាហារ ឆារ ឬ ចៀន
– កុំ ផឹកទឹក ក្រូច កំប៉ុង
– កុំ ហូប អាហារ ហិរ
– កំុ ហូប ន្លែ ឆៅ
– កុំផឹក កាហ្វេ ឬ តែ៕/PC