រថយន្ត​ពាក់​ស្លាក​លេខ​យោធា​ប៉ះ​ជាមួយ​រថយន្ត​ស៊ីវិលៈ​ខូចខាត​ទាំង​សងខាង​តែ​ពុំមាន​គ្រោះថ្នាក់​ដល់​មនុស្ស

1015
ចែករម្លែក

ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​រថយន្ត​ពីរ​គ្រឿង​បើក​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​ការខូចខាតទាំងសងខាង​តែ​សំណាងល្អ​ពុំមាន​អ្នករងគ្រោះ​។​ករណីនេះ​កើត​នៅ​ផ្លូវ​៣០​ម៉ែត្រ​កាលពី​ម៉ោង​១០​យប់ ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨ សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​រថយន្ត​ទាំងពីរ​គ្រឿង​បើក​ស្រប​ទិស​គ្នា​ពី​ទិសដៅ​ត្បូងទៅ​ជើង​។​ក្នុង​ពេល​​រថយន្ត​កាម​រី​ពាក់​ស្លាក​លេខ ភ្នំពេញ​. 2AC 7412​បម្រុង​នឹង​បត់​តែ​ពុំបាន​ឲ្យ​ភ្លើងសញ្ញា បណ្តាល​ឲ្យ​រថយន្ត​ហ៊ី​លុច​វី​ហ្គោ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​02. 2.6274​ហ្វ្រាំង​មិនទាន់​រថយន្ត កាមរី​ផ្នែក​ខាងមុខ​បណ្ដាល​ឲ្យ​រង​ការ​ខូច​ខាត​ទាំង​សង​តែ​ពុំមានអ្នករងរបួស​ទេ​។​

​ក្រោយ​កើតហេតុ​សម្ថ​កិច្ច​ជំនាញ​បាន​វាស់វែង​យក​រថយន្ត​ទាំងពីរ ទៅ​រក្សាទុក​នៅ​ការិយាល័យចរាចរណ៍​ជើងគោក​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​ប៉ូលិស​ពុំបាន​បញ្ជាក់​អត្តសញ្ញាណ​ម្ចាស់​រថយន្តទាំងពីរ​ទេ​៕​មន​

ទីតាំងផ្សាយពាណិជ្ជកម្ម