​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មូលហេតុ​នៃ​ការស្លាប់​របស់​កូនក្មេង​ម៉ាំ​មី​ម្នាក់​ត្រូវបាន​លាតត្រដាង​នៅ​ប្រហែល ៤០០ ឆ្នាំ​បន្ទាប់ពី​ក្មេង​បាន​ស្លាប់ ដោយសារតែ “​ការ​ធ្វើ​កោសល្យវិច័យ​និម្មិត​”​។​

​កុមារ​នេះ​ត្រូវបាន​រកឃើញ​អប់​ទុក​នៅ​ក្នុង​ម​ឈូសឈើ​មួយ​នៅក្នុង​បន្ទប់ក្រោមដី​របស់​គ្រួសារ​អូទ្រីស​មួយ ជា​កន្លែង​ដែល​ដំណើរការ​អប់​សព​បាន​រក្សាទុក​ជាលិ​កាទន់​របស់​ក្មេង​។​

​សាកសព​របស់​ក្មេង​ត្រូវបាន​ស្កែន CT ដែល​បង្ហាញ​ពី​រោគសញ្ញា​នៃ​ជំងឺ​រលាក​ទងសួត​និង​កង្វះ​វីតាមីន D​ខណៈ​ការកំណត់​អាយុ​សាកសព​ត្រូវបាន​ធ្វើឡើង​នៅ​លើ​ជាលិកា​និង​ស្បែក​ដើម្បី​ផ្តល់​កាលបរិច្ឆេទ​​នានា​ថា​តើ​ពេល​ណា​ដែល​ក្មេង​បាន​ស្លាប់​។​

​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ក៏​បាន​បង្ហាញ​ព័ត៌មាន​អំពី​សាវតា​របស់​ក្មេង​ផងដែរ ដោយ​លើកឡើង​ថា​រូបគេ​ជា​កូនប្រុស​របស់​គ្រួសារ Counts of Starhemberg ដែល​ជា​គ្រួសារ​អភិជន​ក្នុង​សតវត្ស​ទី ១៧​។​

​អ្នកស្រាវជ្រាវ​មកពី​គ្លីនិក​សិក្សា Munich-Bogenhausen ក្នុង​ប្រទេស​អាល្លឺម៉ង់ បាន​សន្និដ្ឋានថា ក្មេងប្រុស​នេះ​ទំនង​ជា​ឈ្មោះ រី​ឆាត វី​ល​ហេ​ម (Reichard Wilhelm) ដែល​ស្លាប់​នៅ​ឆ្នាំ ១៦២៥ ឬ ១៦២៦​។​

​អ្នកដឹកនាំ​អ្នកនិពន្ធ គឺ​លោក​បណ្ឌិត អង់​ដ្រេ​ស ណឺ​លីច (Andreas Nerlich) បាន​និយាយថា “​យោង​តាម​ទិន្នន័យ​របស់​យើង ទារក​នោះ​ប្រហែល​ជា​កូនប្រុស​ច្បង​របស់​គ្រួសារ​អភិជន​នេះ​បន្ទាប់ពី​​ការសាងសង់​បន្ទប់ក្រោមដី​របស់​គ្រួសារ ដូច្នេះ​ការថែទាំ​ពិសេស​ប្រហែលជា​បាន​អនុវត្ត​”​។​

Counts of Starhemberg គឺជា​គ្រួសារ​អភិជន​ដ៏​ចំណាស់​បំផុត​មួយ​នៅក្នុង​ប្រទេស​អូទ្រីស ហើយ​បន្ទប់ក្រោមដី​របស់​ពួកគេ​មាន​ទីតាំង​នៅ​ជិត​លំនៅដ្ឋាន​របស់​ពួកគេ​នៅឯ​វិមាន Wildberg Castle នៅក្នុង​ភូមិ​ហែល​ម៉ុន​សូដ (Hellmonsödt)៕

​សព​ម៉ាំ​មី​ប្រហែលជា​ទារក​ឈ្មោះ រី​ឆាត វី​ល​ហេ​ម ដែល​ស្លាប់​នៅ​ឆ្នាំ ១៦២៥ ឬ ១៦២៦​