លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានប្រាប់រស្មីកម្ពុជានៅថ្ងៃទី ២៩ ខែតុលានេះថានៅក្នុងសមាជវិសាមញ្ញនៅថ្ងៃទី៣០ខែតុលាស្អែកនេះនឹងមានការមកចូលរួមរបស់ថ្នាក់ដឹកនាំគណបក្សនយោបាយមួយចំនួនផងដែរ។ប៉ុន្តែលោកមិនទាន់បង្ហាញសមាសភាពថ្នាក់ដឹកនាំគណបក្សនយោបាយទាំងអស់នោះនៅឡើយទេ រង់ចាំការប្រកាសនៅក្នុងសមាជ។