ដោយៈវ៉ៃកូ/ស្វាយរៀង៖ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកចន្ទ្រានៅព្រឹកថ្ងៃទី២៩ ខែតុលាឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្រ្តីមូលដ្ឋានស្រុកឃុំលោកគ្រូអ្នកគ្រូនៅសាលាស្រុកចន្ទ្រាខេត្តស្វាយរៀង។ជំនួបនេះសម្រាប់ដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣។

ក្នុងពេលសំណេះសំណាលនេះលោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបាន ខិតខំអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងបានពង្រឹងសាមគ្គីភាពផ្ទៃក្នុងបានល្អប្រសើរ និងបានអភិវឌ្ឍមូលដ្ឋាន ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់។លោកក៏បានធ្វើការរំលឹកនិងផ្តាំផ្ញើនូវការងារសំខាន់ៗចំពោះមុខសម្រាប់ឈានទៅ
ទទួលជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ខាងមុខ៕សនរ

រូបថត៖នាយឧត្តមសេនីយ៍ ម៉ឹង សំផន អញ្ជើញជួបមន្រ្តីមូលដ្ឋានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣