ដោយៈសុក្ខារិន/ពោធិសាត់៖រដ្ឋបាលសាលាខេត្តពោធិសាត់នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២២បាននិមន្តព្រះសង្ឃចម្រើន ព្រះបរិត្តថ្វាយព្រះពរករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា គ្រងរាជសម្បត្តិគម្រប់ខួប១៨ឆ្នាំ នៅអគារជាន់ក្រោមសាលាខេត្តដោយបានការចូលរួមពីលោក ម៉ក់ រ៉ាប្រធានក្រុមប្រឹក្សា ខេត្ត លោក ចេង ឡៃ អភិបាលស្តីទីខេត្ត ព្រមទាំងអស់លោក លោកស្រីក្រុម ប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ស្រុក ក្រុង នាយក នាយករងសាលាខេត្ត កងកម្លាំងប្រដាប់អាវុធនិងមន្ត្រីរាជការជាច្រើននាក់៕សរន