ដោយៈសុក្ខារិន/ពោធិសាត់៖នៅរសៀលថ្ងៃទី ២៨ ខែតុលាលោក ម៉ក់ រ៉ា បាននាំយកអំណោយជាស្បៀងអាហារ របស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ សរុបជាង ៥១៤គ្រួសារ។

ស្បៀងបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែន ដែលចែកជូនប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់នាពេលនេះ មាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងទឹកបរិសុទ្ធ៕សរន

រដ្ឋបាលខេត្តពោធិសាត់នាំយកស្បៀងរបស់សម្ដេចតេជោ ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅក្រុងពោធិ៍សាត់ ជាង ៥០០ គ្រួសារ